ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានចុះហត្ថលេខាលើច្បាប់ បញ្ចូលរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Zaporozhye ជាទ្រព្យសម្បត្តិរុស្ស៊ី ។ តាមសារព័ត៌មាន TASS បានផ្សាយថា តាមច្បាប់ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ៥ខែតុលា ក្នុងនោះបានសរសេរថា «រដ្ឋាភិបាលរុស្ស៊ីនឹងអនុវត្តវិធានការចាំបាច់ដើម្បីបង្កើតសិទ្ធគ្រប់គ្រងរោងចក្រអគញគិសនីបរមាណូ និងទីតាំងជាច្រើនផ្សេងទៀត ។
ប្រធានាធិបតីពូទីន បានចេញបញ្ជាដល់រដ្ឋាភីបាល បង្កើតក្រុមហ៊ុនរដ្ឋ ដើម្បីគ្រប់គ្រងរោងចក្រអគ្គិសនីបរមាណូ ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពទ្រព្យសម្បត្តិរបស់រុស្ស៊ី ។ លិខិតអនុញ្ញាត សម្រាប់ដំណើរការរោងចក្រអគ្គិសនី និងបុគ្គលិកធ្វើការនៅទីនោះ ដែលបានផ្តលជូននៅថ្ងៃទី៣០ខែកញ្ញា នឹងបន្តមានប្រសិទ្ធភាព រហូតដល់លិខិតអនុញ្ញាតិថ្មីចេញតាមច្បាប់របស់រុស្ស៊ី។ អតីតប្រធានវិស្វះកររោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ លោក Balakovo Oleg Romanenko នឹងដឹកនាំក្រុមហ៊ុនដំណើរការរោងចក្រអគ្គិសនី Zaporozhye។
តាមសារព័ត៌មាន RT ប្រធានាធិបតីពូទីនបានចុះហត្ថលេខាខាងលើ ក្រោយពេលរុស្ស៊ីបានដាក់បញ្ជូនខេត្តចំនួន៤ របស់អ៊ុយក្រែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ។ តំបន់ទាំង៤នោះបានបោះឆ្នោតគាំទ្រចូលជាមួយរុស្ស៊ី ប៉ុន្តែលោកខាងលិចបានច្រើនចោលលទ្ធផលបោះឆ្នោត ដោយចោទប្រកាន់ថាជាសន្លឹកឆ្នោតក្លែងក្លាយ៕