Breaking News

ថៃ៖ បាញ់ប្រហារនៅកុមារដ្ឋាន ស្លាប់កើនឡើង​៣៤នាក់ ជនដៃដល់សម្លាប់ប្រពន្ធកូនរួចធ្វើអត្តឃាត

ចំនួនអ្នកស្លាប់ កើនឡើង​៣៤នាក់ ក្នុងការបាញ់ប្រហារនៅកុមារដ្ឋានស្ថិតនៅក្នុងខេត្ត Nong Bua Lamphu ភាគឦសាន្តប្រទេសថៃ នាថ្ងៃទី ៦ខែតុលា ។

លោក Archon Kraitong អ្នកនាំពាក្យកម្លាំងប៉ូលិសថៃបានឲ្យដឹងថា មានមនុស្សស្លាប់កើនឡើង ៣៤នាក់  ក្នុងនោះមានកុមារ​២២នាក់​។ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឲ្យដឹងថា រដ្ឋាភិបាលបានស្នើដល់កងកម្លាំងចាត់វិធានការតាមចាប់ជនដៃដល់។

សារព័ត៌មាន​ Khaosod បានដកស្រង់សំដីមន្ត្រីថៃ បានឲ្យដឹងថា ជនដៃដល់បានគេចខ្លួនតាមរថយន្តម៉ាក់ Toyota Vigo ពណ៌ ស មានស្លាក់លេង Bangkok ។ ចំណែក​សារព័ត៌មាន​ Thaiger ​បានផ្សាយថា ជនដៃដល់មានឈ្មោះ Panya Khamrap អាយុ​៣៤ឆ្នាំ​ ត្រូវបានដកចេញពីក្រប់ខណ្ឌប៉ូលិស​ដោយសារតែប្រើប្រាសគ្រឿងញៀន។

ចំណែកសារព័ត៌មានរ៉យទ័រ បានផ្សាយថា ក្រោយពេលជនដៃដល់ បាញ់ប្រហារសម្លាប់មនុស្សជាច្រើនរួចមក  ក៏បានមកផ្ទះសម្លាប់ប្រពន្ធកូន រួចធ្វើអត្តឃាត ។

នៅពេលនេះដែរ អាណាព្យាបាលសិស្ស ជាច្រើនបានមកជួបជុំនៅមុខកុមារដ្ឋាន ដោយស្រែកយំយ៉ាងខ្លាំង ទាំងក្តីអស់សង្ឃឹម  ។

កាលពីខែកុម្ភៈឆ្នាំ ២០២០ មានករណីបាញ់ប្រហារទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេសថៃ បង្កឡើងដោយទាហានម្នាក់ឈ្មោះ JakrapanthThomma  ក្រោយពេលបាញ់សម្លាប់​មេរបស់ខ្លួន ក៏បន្តទៅបាញ់ប្រហារនៅក្នុងផ្សេទំនើប បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន​៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *