Breaking News

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់បន្ថែមទៀត

 នៅព្រឹកថ្ងៃទី៦ខែតុលា បានប្រកាសថា បានបាញ់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ចូលទៅកាន់ដែនសមុទ្រ ភាគខាងកើតប្រទេសនេះ។ សកម្មភាពខាងលើកើតឡើង​ក្រោយពេលអាមេរិក និងកូរ៉េខាងត្បូង បញ្ជូននាវាផ្ទុកយន្តហោះដើរដោយថាមពលបរមាណូ ទៅកាន់ដែនសមុទ្រនៅភាគខាងកើតឧបទ្វីបកូរ៉េ។

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា យោធាកូរ៉េខាងត្បូង និងអាមេរិក ចាប់បានសញ្ញាពីការធ្វើតេស្ដមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់ ចេញពីតំបន់ Samsok ស្ថិតនៅក្នុងរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ការបាញ់សាកល្បងមីស៊ីលនេះគឺជាការធ្វើតេស្ដលើកទី៦ ហើយ ក្នុងរយៈពេលមិនដល់ ២សប្ដាហ៍ផង ក្នុងរួមមានទាំងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដែលកូរ៉េខាងជើងបានរំលងប្រទេសជប៉ុន កាលពី ថ្ងៃអង្គារកន្លងទៅ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសកូរ៉េខាងជើង ការធ្វើតេស្ដមីស៊ីលពីសំណាក់យោធារបស់ខ្លួន គឺធ្វើឡើងជាការឆ្លើយតប ចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

​យោធាជប៉ុន ក៏បានទទួលស្គាល់ពីការធ្វើតេស្ដមីស៊ីលទាំង២គ្រាប់ខាងលើផងដែរ ជាមួយការបញ្ជាក់ថាមីស៊ីលគ្រាប់ទី១ ហោះបានចម្ងាយ ៣៥០គីឡូម៉ែត្រ និងរយៈកម្ពស់ ១០០គីឡូម៉ែត្រ ខណៈមីស៊ីលគ្រាប់ទី២ បាញ់បានចម្ងាយ៨០០គីឡូម៉ែត្រ និងរយៈកម្ពស់ ៥០គីឡូម៉ែត្រ៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *