Breaking News

កម្ពុជា ផលិតនាឡិកា« Made in Cambodia » ២៥គ្រឿងសម្រាប់ជូនមេដឹកនាំ កំពូលក្នុងកិច្ចប្រជុំអាស៊ាន

«យើងផលិតនាឡិការហូតដល់២៥គ្រឿងសម្រាប់ថ្នាក់ដឹកនាំកំពូល និងស្ថាប័នកំពូល ដោយដាក់ឈ្មោះថា អាស៊ាន ប៉ុន្តែ Made In Cambodia ឱ្យគេដឹងថា ខ្មែរបច្ចុប្បន្នអាចផលិតបាន នាឡិកា»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីចែកសញ្ញាបត្រនិស្សិត​សាកល​វិទ្យាល័យ​ភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី​១១ ខែតុលា។

សម្តេចតេជោ បានមានប្រសាសន៍ដូច្នេះថា « ខ្ញុំនឹងចែកកាដូជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ហើយនៅថ្ងៃនោះ ខ្ញុំនឹងពាក់នាឡិកាអាស៊ាន​នេះ ទៅតែម្តង ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ»។

សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាបាន​អញ្ជើញ​មេដឹកនាំ​ស្ថាប័ន​អន្តរជាតិជាច្រើន ដោយមាន​តាំងពី​ប្រធានធនាគារ​ពិភពលោក អគ្គនាយក IMF ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី ADB អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក​ អគ្គនាយក​អង្គ ការ​សុខ​ភាពពិភពលោក ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​ ប្រធាន​អង្គការ​សហ​ប្រតិបត្តិការសៀងហៃ និង​ប្រធាន​វេទិកា​សេដ្ឋកិច្ចពិភពលោក។

កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ កម្ពុជា ក៏នឹងរៀបចំកិច្ចសន្ទនាសាកលអាស៊ានលើកទី២ ផងដែរ៕

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *