Breaking News

រុស្ស៊ី និងបេឡារ៉ុស បង្កើតកម្លាំងរួមគ្នាទប់ទល់ជាមួយអ៊ុយក្រែន

កាលពីថ្ងៃទី ១០ ខែតុលា ប្រធានាធិបតី បេឡារូស លោក Alexander Lukashenko បានប្រកាសថា នឹងបង្កើតកម្លាំងយោធារួម ជាមួយរុស្ស៊ី ដើម្បីទប់ទល់ជាមួយអ៊ុយក្រែន និងលោកខាងលិច ។

ប្រធានាធិបតី Alexander Lukashenko បានបញ្ជាក់ថា គម្រោងខាងលើ ត្រូវបានសម្រេចក្រោយជំនួបដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ក្នុងកិច្ចប្រជុំ CIS ក្នុងទីក្រុង St.Petersburg កាលពីសប្តាហ៍កន្លងមក ។ លោក​ CIS Alexander Lukashenko បានបញ្ជាក់ថា «ដើម្បីទប់ទល់ជាមួយស្ថានភាពកាន់តែអាក្រក់នៅក្នុងប្រទេសអ៊ុយក្រែន យើងបានសម្រេចបង្កើតកម្លាំងទាហាន រួម រវាងរុស្ស៊ីនិងបេឡារុស»។

ក្នុងពេលនេះដែរ អ៊ុយក្រែន ប្ដេជ្ញាពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ក្រោយការបាញ់ស្រោចមីស៊ីលពីរុស្ស៉ី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្ដេជ្ញាថានឹងពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បន្ទាប់ពីរុស្ស៉ីបាញ់ ស្រោចមីស៊ីលទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក លើទីក្រុងកៀវ រួមទាំងទីក្រុងជាច្រើនទៀត នៅទូទាំងប្រទេស អ៊ុយក្រែន។

ការកត់សម្គាល់ខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទដើម សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូ​បនេះ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីពង្រឹងកងកម្លាំងរបស់យើង ហើយយើងនឹងធ្វើឱ្យសត្រូវរបស់យើងរងការឈឺចាប់កាន់តែខ្លាំង»។ លោក ហ្សេលេនស្គី បន្ថែមថាការការពារដែនអាកាស គឺជាអទិភាពទី១ នៅក្នុងកិច្ចសហប្រតិបត្តិ្តការយោធារវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក។

រុស្ស៉ីកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបាញ់មីស៊ីលស្រោចលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដោយបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ១៤នាក់ និង ៩៧នាក់រងរបួស។ រីឯលោក ពូទីន បានអះអាងថានេះជាការសងសឹកទៅនឹងការបំផ្ទុះបំផ្លាញស្ពានដ៏សំខាន់មួយនៅក្នុងតំបន់គ្រីមៀដែល លោកផ្ទាល់ចោទប្រកាន់ថាអ៊ុយក្រែនជាអ្នកនៅពីក្រោយការបំផ្លិចបំផ្លាញនេះ៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *