Breaking News

រថយន្តបន្តកន្ទុយគ្នាជាច្រើនម៉ោងរងចាំចាក់សាំងនៅក្នុងប្រទេសបារាំង​

មានស្ថានីយ៍ប្រេងសាំង​នៅទូទាំងប្រទេសបារាំងដល់ទៅ​១/៤ បានអស់ ឬជិតអស់សាំង​មិនអាចផ្គត់ផ្គង់ប្រេងសាំងគ្រប់គ្រាន់ដល់ពលរដ្ឋ​បង្កឲ្យមានរថយន្តជាច្រើនតម្រង់ជួររងចាំ ជាច្រើនម៉ោង ។

គិតត្រឹម ពាក់កណ្តាលថ្ងៃត្រង់ថ្ងៃទី ១០ខែតុលា  មានស្ថានីយ៍ប្រេងសាំង រហូតដល់ ២០៩៣ កន្លែង ក្នុងចំណោម ១១.១០០ កន្លែង បានអស់ប្រេងសាំងទាំងស្រុង  និងជាង ១.១០១ស្ថានីប្រេងសាំង ក៏បានជិតអស់សាំងផងដែរ ។

លោក​ Jean Galibert​ អតិថជនដែលចតរថយន្តនៅជួរចុងក្រោយបង្អស់ ដែលមានប្រវែង​៧០០ម៉ែត្រ ពីស្ថានីយ៍ប្រេងសាំង នៅទីក្រុងបារីស បានត្អូនត្អែថា គ្រាន់តែការរងចាំចាក់សាំងគឺត្រូវចំណាយពេលដល់ទៅ ជាង​២ម៉ោង ។  

ចំណែកនៅក្នុងស្ថានីយ៍ប្រេងសាំង យានយន្តជាច្រើនបានរងចំា​ដល់វេនចាក់សាំង។ ប៉ុន្តែក្រោយការចាំជាច្រើនម៉ោងកន្លងមក ស្ថានីយ៍ប្រេងសាំង ក៏បានដាក់ស្លាក់ប្រាប់អតិថជនថា អស់សាំងហើយ។

ស្ថានភាពកាន់តែតានតឹង នៅក្នុងប្រទេសបារាំង ក្រោយពេល ក្រុមហ៊ុន TotalEnergies និង​ Exxon Mobil  បាននាំគ្នាធ្វើបាតុកម្ម ស្នើទាមទារដំឡើងប្រាក់ខែ ១០%បន្ថែមទៀត​។ ការធ្វើកូដកម្មធ្វើឲ្យសកម្មភាពផលិតប្រេងនៅក្នុងប្រទេសបារាំង ថយចុះ ៦០% ៕

Check Also

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ

Leave a Reply

Your email address will not be published. Required fields are marked *