Breaking News

ជំនន់ទឹកភ្លៀងបានវាយប្រហាស្រុកចំនួន០៩ និងផ្ទៃដីប៉ះពាល់ជាង០៦ម៉ឺនហិចតា

(ខេត្តបាត់ដំបង)៖ ក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់បានបង្កជាជំនន់ទឹកភ្លៀងជនជោលិចលង់នៅតាមបណ្តាស្រុកជាច្រើននៅក្នុងខេត្តបាត់ដំបង និងធ្វើអោយផ្ទៃដីប៉ះពាល់ជាង០៦ម៉ឺនហិចតា។

យោងតាមរបាយការណ៍បឋមពីលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា ផលប៉ះពាល់ខូចខាតបន្ថែមដំណាំស្រូវ និងដំណាំ សាកវប្បកម្ម ដំណាំកសិឧស្សាហ៍កម្មព្រមទាំងការវាយតម្លៃបឋមលេីផ្ទៃដីដែលត្រូវស្តារឡេីងវិញ និងតម្រូវការពូជស្រូវ គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះរួមមាន!

 ១-ចំពោះដំណាំស្រូវ ខូចខាតប៉ះពាល់ទៅលើស្រុកចំនួន០៩ ស្មើ៤៦ឃុំ និង២៧៣ភូមិ-ផ្ទៃដីប៉ពាល់សរុបចំនួន ៤៣០១២ហិចតា

-ផ្ទៃដីខូចខាតសរុប ២៣៦៦៨ហិចតា

-ផ្ទៃដីដែលមានលទ្ធភាពស្តារ ១៥៨០១ហិចតា – តម្រូវការពូជ(ប៉ាន់ស្មានបឋម)ចំនួន ១៥៨០តោន និង ១០០គីឡូក្រាម។

២-ចំពោះដំណាំរួមផ្សំ និងឧស្សាហកម្ម  -ផ្ទៃដីប៉ះពាល់សរុបចំនួន ២៥៦២៧ហិចតា -ផ្ទៃដីខូចខាតសរុបចំនួន ១០៣៤៧ហិចតា  ដោយឡែកចំនួនឃុំ ភូមិ រងផលប៉ះពាល់និងខូចខាត ចំនួន២៧ឃុំ ស្មើ៣១ភូមិ ក្នុងស្រុករតនៈមណ្ឌល(មិនទាន់បូកបញ្ចូលដោយសាស្រុកមិនទាន់រាយការណ៍)៕

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *