Breaking News

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បន្តនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋដែរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន១៥០គ្រួសារ នៅឃុំចំណាលើ

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាល ស្រុកស្ទោងនិងសហការីបាននាំយកអំណោយជាស្បៀងអាហាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋ១៥០គ្រួសារនៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលរងគ្រោះដោយទឹកជន់ទឹកភ្លៀង រសៀលថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២២ ។

លោកបានបញ្ជាក់ថាការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះគឺកិច្ចការងារចាំបាច់បំផុត ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តែងតែណែនាំ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយ។

ជាមួយគ្នានេះលោកបានសង្កត់ធ្ងន់ៗលើអាជ្ញាធរមូលដ្ឋានកងកម្លាំងទាំងបី ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលតែងតែកើតមានឡើងតាមបណ្តាមូលដ្ឋានត្រូវតែបង្ក្រាបឲ្យបានជាដាច់ខាតមិនមែនជាពេលត្រូណែនាំទៀតទេ គឺត្រូវបញ្ចប់ល្បែងស៊ីសងឲ្យខានតែបាន។

ជាមួយនេះដែរលោកបានសុំឲ្យមានការយោគយល់ពីសំណាក់ប្រជាពលរដ្ឋដែលមានបានរងគ្រោះដោយទឹកជំនន់នេះដែហើយមានជីវភាពប្រសើរឡើងហើយនោះកុំមានការអាក់អន់ស្រពន់ចិត្តជាមួយ

អាជ្ញាធរមូលដ្ឋានក៏ដូចជាប្រមុខរាជរដ្ឋាបាលព្រោះការចែកជូនពេលនេះសម្រាប់តែបងប្អូនដែលរងគ្រោះហើយកំពុងមានជីវភាពខ្វះខាតប៉ុណ្ណោះ។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសប្បុរសជនដែលបានគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដែលបានរងគ្រោះ និងជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ និងសាមគ្គីជាធ្លុងមួយ។

បញ្ជាក់ថា ប្រជាពរដ្ឋចំនួន១៥០គ្រួសារក្នុង១គ្រួសារទទួលបាន អង្ករ១បេ មី១កេស  ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ  ត្រីខ១យួរ ទឹកបរិសុទ្ធ១កេស ផងដែរ៕

Check Also

សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនប្រជាពលរដ្ឋ និងព្រះសង្ឃ ១០អង្គ/នាក់ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងឱ្យត្រលប់ទៅលំនៅឋានវិញរៀងៗខ្លួន!

Leave a Reply

Your email address will not be published. Required fields are marked *