តុលាការមីយ៉ានម៉ា ទើបតែបានសម្រេចកាត់ទោសលោកស្រី អោងសានស៊ូជី ជាប់ពន្ធនាគារបន្ថែម៣ឆ្នាំទៀត ។ លោកស្រី ស៊ូជី អាយុ៧៧ឆ្នាំ អ្នកដែលធ្លាប់ទទួលបានពានរង្វាន់ណូប៊ែលសន្តិភាព ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយកម្លាំងយោធាប្រទេសនេះធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ។
ចាប់តាំងពីពេលនោះមក លោកស្រី ស៊ូជីត្រូវបានចោទប្រកាន់ពីបទល្មើសចំនួន១៨ ករណីផ្សេងគ្នា ក្នុងនោះមានការបំពាន់ច្បាប់បោះឆ្នោត ពុករលួយ រឿងសម្ងាត់ជាត… បើសរុបទោសទាំងអស់ លោកស្រី អាចនឹងជាប់គុក ១៩០ឆ្នាំ ។
ប៉ុន្តែលោកស្រី ស៊ូជី បានថ្កោលទោសយ៉ាងខ្លាំង ដល់ការចោទប្រកាន់ប្រឆំាងលោកស្រី គឺជារឿងមិនសមហេតុផល។ លោកស្រីក៏បានច្រានចោលរាល់ការចោទប្រកាន់ទាំងនោះ។ នៅពេលនេះលោកស្រីត្រូវបានឃុំខ្លួននៅរដ្ឋធានី Naypyitaw ហើយតែងតែបញ្ជូនឡើងតុលាការ ដើម្បីកាត់ទោសជាសម្ងាត់។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ការកាត់ទោសជាប់គុក៣ឆ្នាំ ដោយចោទប្រកាន់ទទួលសំណូកពីក្រុមហ៊ុនឯកជនមួយ។ ក្រុមអ្នកជំនាញបានលើកឡើងថា គោលដៅនៃការកាត់ទោសខាងលើរបស់តុលាការ មីយ៉ាន់ម៉ា ក្នុងគោលដៅរារាំង លោកស្រី បន្តនយោបាយដឹកនាំប្រទេសម្តងទៀត៕