អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Mahathir Mohamad អាយុ៩៧ឆ្នាំ នៅថ្ងៃទី១១ខែតុលា បានប្រកាសថា នឹងបន្តរក្សាកៅអីខ្ពស់នៅក្នុងរដ្ឋសភា ក្នុងការបោះឆ្នោត ដែលនឹងធ្វើឡើងនៅខែក្រោយ។
ប៉ុន្តែ អ្នកនយោបាយជើងចាស់ មិនបានបញ្ជាក់ថា លោកនឹងក្លាយជានាយករដ្ឋមន្ត្រី លើកទីបីដែរឬទេ ប្រសិនបើគណបក្សសម្ព័ន្ធភាពរបស់លោកទទួលបានជ័យជម្នះ ។
លោក Mahathir Mohamad មានប្រសាសន៍នៅក្នុងសន្និសីទកាសែតថា«យើង មិនទាន់សម្រេចថាតើ អ្នកណា ជាអ្នកធ្វើនាយករដ្ឋមន្ត្រីនោះឡើយ ដោយការជ្រើសរើសបេក្ខភាព ក្នុងពេលយើងទទួលបានជ័យជម្នះ»។ លោក Mahathir Mohamadបានប្រកាសថា លោកនឹងខិតខំការពារ សំឡេងភាគច្រើននៅឡើកោះ Langkawi ។
ប្រសិនបើគណបក្ស របស់លោក Mahathir Mohamad ទទួលបានជ័យជម្នះនោះ លោកអាចក្លាយជាបេក្ខភាព មានវ័យច្រើនបំផុតមិនធ្លាប់មាន ហើយប្រសិនបើលោកដឹកនាំប្រទេស៥ឆ្នាំទៀតនោះ លោកនឹងមានវ័យជាង ១០០ឆ្នាំហើយ។
នៅថ្ងៃទី១០ខែតុលា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob ប្រកាសរំលាយរដ្ឋសភា ជាការបើកផ្លូវ សម្រាប់ការបោះឆ្នោត នាពេលខាងមុខ ។ នាយករដ្ឋមន្ត្រី Ismail Sabri Yaakob រងគំនាប់យ៉ាងខ្លាំងពីសម្ព័ន្ធភាពកាន់តំណាច ទាមទារឲ្យបោះឆ្នោតមុនពេលកំណត់ ៕