ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកជីណាមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកក្បាលថ្មចែកផ្លូវបណ្ដាលឲ្យបាក់មួយកង់ចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី ១៥ខែតុលាឆ្នាំ ២០២២ ស្ថិតនៅតាមផ្លូវព្រះមុនីរ៉េតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមសម្ដីប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាថ្មក្បាលថ្មចែកផ្លូវដែលត្រូវរថយន្តបុកនោះគឺបានវៀចតាំងតែពីព្រឹកមកម្លេះមិនមែននៅចំកណ្ដាលនោះទេ ហេីយមិនឃេីញអជ្ញាធរមកដំរង់ទុកដូចដើមវិញ លុះមកដល់ម៉ោងកើតហេតុខាងលើគេឃើញបុរសម្នាក់អាយុប្រហែលជាង ៥០ឆ្នាំបានបើករថយន្តម៉ាកជីណាពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1R-0716 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េតក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុពុំដឹងថារថយន្តមានបញ្ហាអ្វីនោះទេក៏រេចង្កូតជ្រុលទៅបុកក្បាលថ្មចែកផ្លូវបណ្ដាលឲ្យខ្ទាតប្រហែលជាង៣ម៉ែត្រនិងរថយន្តរបស់គាត់បានបាក់កង់ផ្នែកខាងឆ្វេងរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ប្រភពបន្តពីអ្នកបើកបររថយន្តបង្កបានប្រាប់ឲ្យដឹងទៀតថាដោយរូបគាត់ឃើញ ក្បាកថ្មចែកផ្លូវនេះមិនមែននៅត្រង់ទេគឺបានវៀចឃ្លាតមកផ្លូវរថយន្ត ហើយពេលដែលគាត់បានបើកមកដល់ចំណុចកើតហេតុ គាត់ថាមើលមិនឃើញដោយសារតែងងឹតពេកទើបជ្រុលទៅបុកតែម្ដងទៅ។
ក្រោយពេលកើតហេត្តសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងក៏បានចុះមកដល់កន្លែងកើតហេតុនិងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោកឲ្យចុះមកធ្វើការវាស់វែងយករថយន្តនិងអ្នកបើកបរប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញយកទៅធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕