Breaking News

រថយន្តម៉ាកហីយ៉ាន់ដាយពាក់ផ្លាកលេខខេមរះភូមិន្ទបើកទៅបុករបាំងថ្មពុះចែកផ្លូវបណ្តាលអោយរថយន្តខ្ទេចមួយកំណាត់មុខ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក់ហុីយ៉ាន់ដាយពាក់ផ្លាកលេខខេមរភូមិន្ទមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៌រ៉េចង្កូតទៅបុកនឹងរបាំដាក់ពុះចែកផ្លូវបណ្តាលអោយរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១ រំលងអាធ្រាតឈានចូលថ្ងៃទី១៦ខែតុលាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង់ ត្រង់ចំណុចក្បែនិងស្តុបបូកគោ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្ដម៉ាកហ៊ីយ៉ាន់ដាយពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខខេមរភូមិន្ទ 0 .2-0945បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើក្បែរនឹងស្តុបបូកគោពុំដឹងថារថយន្តមានបញ្ហាអ្វីនោះទេក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកនឹងរបាំងថ្មពុះចែកផ្លូវចំពាក់កណ្ដាលយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតចំនួន ២កង់ចំណែកឯរថយន្តបង្កវិញខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងសំណាងល្អមិនមានគ្រោះថ្នាក់ទៅដល់មនុស្ស ហើយភ្លាមនោះដែរម្ចាស់ថយន្តបង្កបានចុះពីរថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល៕

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងអោយចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

 

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងចំពោះវីរភាពកម្លាំងប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាមរាប់ម៉ឺនគ្រាប់នៅបាតទន្លេ

Leave a Reply

Your email address will not be published. Required fields are marked *