Breaking News

នារីរូបស្រស់៣នាក់បើករថយន្តម៉ាកកាមរីហាយព្រីតទៅបុកនិងរបាំងថ្មចែកផ្លូវបាក់មួយកង់

ភ្នំពេញ៖នារីរូបស្រស់ម្នាក់រួមដំណើរជាមួយនឹងនារីពីរនាក់ទៀតបានបើករថយន្តម៉ាកកាមរីហាយព្រីត មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកផ្លូវចំពាកកណ្តាលពេញទំហឹងបាក់អស់ចំនួនមួយកង់ចំណែកឯរថយន្តបង្ករងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៣ភ្លឺថ្ងៃទី ១៦ខែតុលាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងសង្កាត់អូឬស្សីខណ្ឌ ៧មករារាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថាដំបូងគេឃើញនារីរូបស្រស់ម្នាក់រួមដំណើរជាមួយនិងនារី២នាក់ទៀតបានបើករថយន្តម៉ាកកាមរីហាយប្រីតពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AE-2291 បើកបរតាមបណ្តោយផ្លូវព្រះមនុវង់ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកនិងរបាំងថ្មពុះចែកផ្លូវចំពាក់កណ្តាលពេញទំហឹងបណ្តាលអោយបាក់មួយកង់ ចំណែករថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងអោយចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *