Breaking News

ផ្ទុះអាវុធចំនួន២គ្រាប់បណ្តាលអោយបុរសម្នាក់រងរបួសជើងមួយចំហៀងនៅខណ្ឌមានជ័យ

ភ្នំពេញ៖ បុរសជាជនរងគ្រោះម្នាក់បានរងរបួសចំជើងមួយចំហៀងខណះពេលដើតាមផ្លូវត្រឡប់ទៅផ្ទះវិញត្រូវបុរសជាខ្មាន់កាំភ្លើងនិងជាជនដៃដល់ លបបាញ់ប្រហាចំនួន២គ្រាប់បណ្តាលអោយត្រូវមួយគ្រាប់ចំជើងមួយចំហៀងរងរបួស រួចជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមសំដីពីបុរសជនរងគ្រោះម្នាក់មានអាយុប្រហែល៣០ឆ្នាំជាងសុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថាដំបូងខ្លួនបានដើចេញពីក្រោមស្ពានអាកាសស្ទឹងមានជ័យពីជើងមកត្បូងគោលបំណងត្រឡប់ទៅផ្ទះវិញក្បែនិងកន្លែងកើតហេតុខាងលើ ខណះពេលខ្លួនបានដើដល់ពាក់កណ្តាលផ្លូវស្រាប់តែលេចមុខបុរសជាខ្មាន់កាំភ្លើងនិងជាជនសង្ស័យបានឈុបម៉ូតូនៅពីមុខ រួចក៏បានដកកាំភ្លើងខ្លីមួយដើមមកបាញ់សំដៅចំនួន២គ្រាប់សំណាងល្អត្រូវមួយគ្រាប់ចំជើងមួយចំហៀងគ្រាន់តែរងរបួសស្រាល ហើយភ្លាមនោះដែបុរសជាជនរងគ្រោះភ័យស្លន់ស្លោក៏បានស្រែកអោយនាក់ជិតខាងជួយនិងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកអីតាំងកើតហេតុជួយអន្តរាគមន៍ភ្លាមៗ ចំណែកឯបុរសជាខ្មាន់កាំភ្លើងក្រោយពីបាញ់រួចក៏បានឡើងម៉ូតូជិះគេចខ្លួនបាត់ស្រមោល។

ប្រភពបន្តពីជនរងគ្រោះបានឲ្យដឹងទៀតថាបុរសជាខ្មាន់កាំភ្លើងនិងជាជនសង្ស័យ ខាងលើនោះ មានឈ្មោះ វីរះ វ័យប្រប្រហែលជាង៣០ឆ្នាំ ជិះម៉ូតូម៉ាក អ៊ាប្លែក មិនចាំស្លាកលេខ ក្រោយពីបាញ់២គ្រាប់រួចក៏បានរត់គេចខ្លួនបាត់ស្រមោលទៅ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការសួរនាំទៅលើបុរសរងគ្រោះរួចក៏បានដឹកបុរសរងគ្រោះតាមម៉ូតូយកទៅមន្ទីពេទ្យដើម្បីពិនិត្យ របួសត្រូវជើងមួយចំហៀង និងធ្វើការសាកសួរបន្ត ចំណែកឯខ្មាន់កាំភ្លើងសមត្ថកិច្ចនិងតាមស្រាវជ្រាវបន្តដើម្បីចាត់ការទៅតាមនិតិវិធី៕

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *