Breaking News

អភិបាលខេត្តកំពង់ធំនាំបន្តយកស្រូវពូជរបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងចំនួន 204គ្រួសារ នៅស្រុកស្ទោង

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារនាំយកស្រូវពូជប្រភេទ OM ៥៤៥១ ដែលមានអាយុកាល(៩០-៩៥ថ្ងៃ) ផ្តល់ជូនប្រជាពលរដ្ឋដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង204  គ្រួសារ មកពី 3 ឃុំ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី17 ខែតុលា ឆ្នាំ2022 ដែលបានខូចខាត ដំណាំស្រូវទាំងស្រុងលើផ្ទៃដីចំនួន126ហិចតា ស្មើនឹង ស្មើរនឹងស្រូវពូជ13,300គីឡូក្រាម ។

លោក ងួន រតនៈ ថ្លែងថានៅចំពោះមុខបងប្អូនប្រជាពលរដ្ឋការចែកស្រូវពូជពេលនេះប្រមុខរាជរដ្ឋាភិបាលបានត្រៀមបម្រុងទុកសម្រាប់ស្តារឡើងវិញសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋនៅទីតាំងណាដែលមានការខូចខាតដំណាំស្រូវ

ទាំងស្រុងនៅពេលទឹកស្រក់ទៅវិញហើយមានប្រភពទឹកអាចបង្ករបង្កើនផលឡើងវិញបាន ។ ហើយចំពោះទីតាំងណាដែលមានការខូចខាតដំណាំស្រូវ ប៉ុន្តែមិនមានប្រភពទឹកបង្ករបង្កើនផលឡើងវិញ យើងនឹងធ្វើការចែកជូននូវពូជបន្លែជាច្រើនមុខផងដែរ។ 

ជាមួយនេះងដែរ លោក ងួន រតនៈ បានកោតសរសើខ្ពស់ដល់លោក អភិបាលស្រុកស្ទោង ដែលបានដុតដៃដុតជើងក្នុងការកៀរគរមូលធនពីសប្បុរសជននានា ក្នុងការផ្តល់ស្បៀងសង្គ្រោះបឋមដល់បង ប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះកន្លងមក ក៏ដូចជាការរៀបចំផ្តល់ស្រូវពូជព្រោះស្តារឡើងងវិញអោយដល់ដៃប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ។

លោកបន្តទៀតថាគ្រោះទឹកជំនន់នេះបានបង្ករឲ្យមានការលិចផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព លិចផ្លូវ ពីបាកធ្វើដំណើរ និងការប្រកបមុខរបររកចំណូលប្រចាំថ្ងៃជាដើម។ លើសពីនេះទៀត ប្រមុខរាជរដ្ឋាភិបាល បានជំរុញឲ្យក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត រួមជាមួយអាជ្ញាធរស្រុក មន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សាអំពីទំហំផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមជួសជុលស្តារឡើងវិញបន្ទាប់ពីទឹកស្រកជាពិសេសអាជ្ញាធរត្រូវសហការគ្រប់អ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងប្រភពទឹកនិងបែងចែកឲ្យបានច្បាស់លាស់និងជៀសវាងនូវជំលោះផ្សេងៗ ជាពិសេសអាងទឹក៣០កញ្ញា ហើយបងប្អូនដែលទទួលបានស្រូវពូជពីប្រមុខរាជនៅពេលនេះត្រូវយកទៅសាបព្រោះឲ្យបានត្រឹមត្រូវតាមបច្ចេកទេស មិនត្រូវយកពូជស្រូវនេះទៅប្រើប្រាស់ខុសគោលបំណងឡើយ(កិនហូប) ។ ហើយកន្លងមកនៅក្នុងកំឡុងពេលនៃការរីករាលដាជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីជួយសម្រួលជីវភាពគ្រួសារក្រីក្រ ដែលទទួលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩។

អភិបាលខេត្តកំពង់ធំ អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនា

បតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់កាលៈទេសៈ។

លើសពីនេះ លោក ងួន រតនៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់រូបត្រូវធ្វើខ្លួនជាពលរដ្ឋល្អ ត្រូវទៅពិនិត្យបញ្ជីឈ្មោះចុងក្រោយហើយទៅចុះឈ្មោះបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត  សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា ខាងមុខនេះ ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន រក្សាសន្តិភាព បន្តទៀត។ 

បើតាមរបាយការណ៍ របស់ លោក សាយ  គឹមឡម  អភិបាលស្រុកស្ទោងបានអោយដឹងថានៅអំឡុងពេលជំនន់ទឹកភ្លៀងកន្លងទៅនេះស្រុកស្ទោង មាន០៨ឃុំ លើ១៣ឃុំ ស្មើ៥២ភូមិ ក្នុងនោះមាន ឃុំទ្រា ឃុំបន្ទាយស្ទោង ឃុំព្រះដំរី ឃុំរុងរឿង ឃុំចំណាលើ ឃុំចំណាក្រោម ឃុំប្រឡាយ និងឃុំកំពង់ចិនជើង ធ្វើឱ្យលិចក្រោមផ្ទះប្រជាពលរដ្ឋ ៤,៦២៦ខ្នងផ្ទះ វត្ត០៩វត្ត សាលារៀន ២០សាលា មណ្ឌលសុខភាព ០២ មណ្ឌល និងលិចផ្លូវ ៣៧ខ្សែក្នុងនោះ(ផ្លូវដីស ៤,០៧៩ម៉ែត្រ,ផ្លូវគ្រួសក្រហម ៣៣,៥១៨ម៉ែត្រ,ផ្លូវកៅស៊ូ ១,២០០ម៉ែត្រ ) ប៉ះពាល់ស្រូវរបស់បងប្អូនចំនួន ៣,៦៧៨ហិតា ។

គួរបញ្ជាក់ថាប្រជាពលរដ្ឋទទួលបានស្រូវពូជ ៥០គីឡូក្រាម    ដោយពួកគាត់មានផ្ទៃដី ក្រោម១ហិកតា ចំណែក គ្រួសារ  ទទួលបានស្រូវពូជ  ១០០គីឡូក្រាម  ដោយពួកគាត់មានផ្ទៃដីលើសពី១ហិកតា  ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *