Breaking News

ស្រលាញ់គ្នាមិនទាន់បាន១ខែផងខាងប្រុសវាយសម្លាប់គូរស្នេហ៍របស់ខ្លួនរួចយកក្រមាចងរិតក និងខាំអណ្តាតសម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ៖ ករណីអំពើរឃាតកម្មរវាងគូរស្នេហ៍មួយគូដែលទើបតែស្គាល់មិនទាន់បាន១ខែផង បុរសជាសង្សាបានវាយសម្លាប់គូរស្នេហ៍របស់ខ្លួនរួចរិតក និងខាំអណ្តាតសម្លាប់ខ្លួន៕ង បង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំនុចបន្ទប់ជួលមួយកន្លែង ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពនារីខាងលើនេះមានឈ្មោះ វឿន សីហា អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅចំនុចកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តឧត្តមានជ័យ ។

ចំណែកបុរសខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ សមត្ថកិច្ចកំពុងតែទំនាក់ទំនងរកក្រុមគ្រួសារសាច់ញាតិ នៅឯខេត្តស្វាយរៀង។

យោងតាមសម្តីរបស់ស្ត្រីដែលជាម្តាយមីងខាងភាគីនារីរងគ្រោះខាងលើបានឲ្យដឹងថា នារីខាងលើនេះទើបតែមកពីខេត្តឧត្តមានជ័យមករកការងារធ្វើជាកម្មកររោងចក្របានប្រហែលជាងកន្លះខែប៉ុណ្ណោះ ហើយបានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯងទេ មិនដេងថារូបគេមានទំនាក់ទំនងស្នេហ៍ជាមួយបុរសខាងលើនេះតាំងពីពេលណានោះទេ។

លុះនៅព្រឹកថ្ងៃកើតហេតុរូបគាត់ដែលត្រូវជាម្តាយមីងមិនឃើញក្មួយស្រីរបស់គាត់ទៅធ្វើការក៏បានតេទូរស័ព្ទជាច្រើនដងតែគ្មានអ្នកទទួល ទើបរូបគាត់មិនអស់ចិត្តក៏បានមកដល់បន្ទប់របស់ក្មួយគាត់ឃើញទ្វាចាក់គន្លិះពីខាងក្នុង ហើយគាត់ក៏បានគោះទ្វាស្រែកហៅជាច្រើនដង តែគ្មានការឆ្លើយតប ទើបគាត់បើកបង្អួចអើតមើលក៏ប្រទះឃើញសាកសពគូរស្នេហ៏ទាំងពីរនាក់ដេកស្លាប់ក្នុងបន្ទប់មានសភាពធំក្លិនស្អុយទៅហើយ ដោយអ្នកជិតខាងប្រាប់ថា ពួកគេទាំងពីរនាក់ខាងលើនេះបានឈ្លោះប្រកែកគ្នាតាំងពីថ្ងៃសៅរមកម្លេះហើយក៏មិនឃើញពួកគេចេញពីបន្ទប់ដែរ។

បន្ទាប់ពីឃើញគូរស្នេហ៍ទាំងនាក់ខាងលើនេះដេកស្លាប់ភ្លាមៗនោះក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលសង្កាត់កំបូលឲ្យចុះទៅមើល ក្រោយពេលសមត្ថកិច្ចទទួលបានព័ត៍តមានថាមានករណីមនុស្សស្លាប់នៅចំនុចខាងលើសមត្ថកិច្ចបានយកខ្សែហ៊ុំព័ទ្ធនិងបានរាយការណ៍បន្តទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលនិងកម្លាំងជំនាញការិយាល័យបច្ចេកទេសកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើការពិនិត្យសាកសពគូរស្នេហ៍ទាំង២នាក់ខាងលើ ដោយសមត្ថកិច្ចបានសន្និដ្ឋានថា ករណីខាងលើជាអំពើរឃាតកម្មដោយបុរសជាគូរស្នេហ៍បានវាយសម្លាប់ទៅលើនារីជាសង្សាមានស្នាមជាំពេញផ្ទៃមុខ ហើយខាងប្រុសបានយកក្រមារិតក និងខាំអណ្តាតសម្លាប់ខ្លួន៕ងតាមក្រោយ។

សាកសពទាំងនាក់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារទាំងពីរនាក់ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរៀងៗខ្លួន៕

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *