Breaking News

នាយឧត្តមសេនីយ៍ សៅ សុខា និងអាវុធហត្ថទូទាំងប្រទេសប្រកាសប្រឆាំងដាច់ខាតនិងថ្កោលទោសចំពោះសម្ដី ទណ្ឌិត​ក្បត់ជាតិបីជំនាន់ សម រង្ស៉ី

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសនិងកងរាជអាវុធហត្ថទូទាំងប្រទេសប្រកាសប្រឆាំងដាច់ខាតនិងថ្កោលទោសដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍និងគម្រោងថ្មីតាមរយៈឃ្លីបវីដេអូនាក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធ ឱ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាពនិងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

តាមរយៈញត្តិថ្កោលទោស នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា៖យើងខ្ញុំជានាយទាហាន និងនាយទាហានរងនៃកងរាជអាវុធហត្ថទាំងមូល សូមប្រឆាំងដាច់ អហង្ការនិងថ្កោលទោសទណ្ឌិត សម រង្ស៊ី មានប្រវត្តិពូជអម្បូរក្បត់ជាតិតជំនាន់។ ទណ្ឌិតនេះ បានចេញសេចក្តីថ្លែងការណ៍ តាមឃ្លីបវីដេអូ ក្នុងន័យញុះញង់ បំបែកបំបាក់ ប្រឆាំងនឹងច្បាប់រដ្ឋធម្មនុញ្ញន ព្រះរាជាណាចក្រកម្ពុជា នាំប្រទេសកម្ពុជាឆ្ពោះទៅរក​សង្គ្រាមសាជាថ្មី។

យើងខ្ញុំទាំងអស់គ្នាជាកងរាជអាវុធហត្ថ ត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តតួនាទី ភារកិច្ចការពារ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ ជាពិសេសបង្ក្រាបទណ្ឌិត សម រង្ស៊ីតាមសាលក្រមតុលាការដែលនៅជាធរមាន។

កងរាជអាវុធហត្ថប្តេជ្ញាការពារដោយស្មោះត្រង់បំផុតចំពោះរាជរដ្ឋាភិបាលដែលកំពុងដឹកនាំដោយសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា និង ការពារក្រុមគ្រួសាររបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងគាំទ្រ បេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នាពេលអនាគត៕

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *