Breaking News

ឯកឧត្តមបណ្ឌិត ឃន ជឺ៖ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ ខ្ញុំ​បាទសូមសម្តែងនូវគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកាសដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងម៉ាត់ និងដាច់ខាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នំ២០២២នេះ ឯកឧត្តមបណ្ឌិត ឃន ជឺ បានថ្លែងតាមរយះបណ្តាញសង្គមផ្ទាល់ខ្លួនថា៖ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ ខ្ញុំ​បាទសូមសម្តែងនូវគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកាសដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងម៉ាត់ និងដាច់ខាតបំផុតរបស់សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីព្រឹកថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០២២ ក្នុងការកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់ ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។

រាល់ទង្វើញុះញង់បង្កចលាចលសង្គមឥតឈប់ឈរតាមគ្រប់មធ្យោបាយ និងទម្រង់របស់ត្រកូលជនក្បត់ជាតិ៣ជំនាន់ជាមេក្លោង គឺពិតជាការប៉ុនប៉ងបំផ្លាញនូវសន្តិភាព ស្ថិរភាពសង្គម ការរីចម្រើនរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូលដែលមិនអាចប្រកែកនិងអត់អោនឱ្យយបានឡើយ។

ទន្ទឹមនឹងនេះ ខ្ញុំ​សូមប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការនូវរាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដែល មិនស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការផ្លាស់ប្តូរផ្តួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យ។

ខ្ញុំ​បាទសូម​ប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃបំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាពនេះទោះជានៅក្នុងតម្លៃណាក៏ដោយ៕ដោយ៖ សិរី នាគ

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *