Breaking News

មន្ត្រីជំនាញបើកការបង្ក្រាបបទល្មើសនេសាទដកហូតវត្ថុតាងល្មើសជាច្រើននិងប្រលែងកូនត្រីជាង១០០គីឡូក្រាម

(ខេត្តបាត់ដំបង)៖ កម្លាំងបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក ប៉ោក រ៉ា អភិបាលរងនៃគណអភិបាលស្រុកសង្កែ ដោយមានការចូលរួមពីលោក ជា រដ្ឋា ជលផលស្រុក រួមនិងសហគមន៍នេសាទ ទាំងពីរឃុំ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទដោយបានដកហូតសម្ភារល្មើសជាច្រើនផងដែរ។

កិច្ចប្រតិបត្តិការបង្ក្រាបខាងលើនេះដែរធ្វើឡើង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅលើទីតាំងពីរផ្សេងគ្នាក្នុងភូមិសាស្ត្រឃុំកំពង់ព្រះ និងឃុំរកា ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដោយដកហូតសាច់មង  បានចំនួន ៣៤៥០ម៉ែត្រ ,បង្គោលចំនួន ៨៨០ដើម , ឡុកចំនួន ១០ និងរឹបអូសបានកូនត្រីចម្រុះចំនួន ១៥០គីឡូក្រាមផងដែរ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយបញ្ចប់ការបង្ក្រាប វត្ថុតាងល្មើសទាំងអស់ត្រូវបានមន្ត្រីជំនាញសហការដុតបំផ្លាញចោល ដោយឡែកកូនពូជត្រីចម្រុះត្រូវបានប្រលែងចូលទឹកវិញផងដែរ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *