(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី បានទទួលអំណោយពីលោក ម៉ា ទីន និងលោកស្រី និងលោក ដា លីន ដែលជាម្ចាស់ក្រុមហ៊ុន និងភោជនីយ៍ដ្ឋាន ហ័រ ធៀនហ្សា អំណោយមានដូចជា៖ អង្ករទម្ងន់៣តោន, អាល់កុលចំនួន៣០កាដុង, ម៉ាស់ចំនួន២០កេសធំ, ត្រីខចំនួន២០កេស, មីចំនួន៤០កេសតូច, ទឹកសុទ្ធចំនួន១០០យួរ និងថវិកាចំនួន១៥លានរៀល ដើម្បីចូលរួមចំណែកក្នុងការផ្គត់ផ្គង់ដល់កងកម្លាំងដែលប្រចាំការនៅតាមគោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន និងភោជនីយ៍ដ្ឋាន ហ័រ ធៀនហ្សា និងសហការី ជួបប្រទះតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ឈ្នះអស់មា សត្រូវ ជាពិសេសជៀសឱ្យផុតពីជំងឺកាចសាហាវទាំងឡាយ ទាំងពួង និងជួបតែសេចក្ដីសុខ ចម្រើន តរៀងទៅ កុំបីឃ្លៀងឃ្លាតឡើយ និងធ្វើការផ្ដាំផ្ញើដល់ម្ចាស់ក្រុមហ៊ុន ឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕