Breaking News

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរសដែលជាបុគ្គលិកកំចាត់មីន១នាក់ស្លាប់

ក្រចេះ៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងជិះទាក់ដៃចង្កូតគ្នាបណ្តាលឲ្យដួលបោកក្បាលទៅនិងផ្លូវ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវគ្រួសក្រហម ភូមិប្រឡាយទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

សពជនរងគ្រោះខាងលើមានឈ្មោះ សាន ណារ៉ុង អាយុ៥៥ឆ្នាំ មុខរបរ បុគ្គលិកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពី ពាក់ផ្លាកលេខ ភ្នំពេញ1FU-2400 ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុក៏បានបុកទាក់ដៃចង្កូតគ្នាជាមួយម៉ូតូមួយគ្រឿងដែលជិះបញ្រ្ចាសទិសគ្នាបណ្តាលឲ្យដួលបោកក្បាលទៅនិងផ្លូវថ្នល់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ចំណែកអ្នកជិះម៉ូតូមួយគ្រឿងទៀតបានលើកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលឃុំដំរីផងសហការណ៍ជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍អធិការដ្ឋាននគរបាលស្រុកឆ្លូងបានចុះទៅពិនិត្យនិងវាស់វែងនៅកន្លែងកើតហេតុនិងបានប្រគល់សពជូនក្រុមគ្រួសារដេកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកសាងព្រែកជីកហ្វូណនតេជោ មិនមែនសំរាប់ប្រយោជន៍ដល់គ្រួសារខ្ញ៉ំទេ តែសំរាប់ផលប្រយោជន៍ជាតិ និងប្រជាជន

Leave a Reply

Your email address will not be published. Required fields are marked *