Breaking News

ចៅក្រម អ៊ុក រ៉េតគន្ធា ដោះលែងឈ្មោះ គង់ ប៊ុនណាត ឲ្យមានសេរីភាពវិញ ក្រោយធ្លាយរឿងមានអ្នកធំអន្តរាគមន៍

ភ្នំពេញ៖ ក្រោយពីធ្លាយរឿងមានអ្នកធំអន្តរាគមន៍ឲ្យដោះលែង ឥឡូវនេះជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត ដែលពូកែខាងឆបោកលុយអ្នកចូលហ៊ុនរកស៊ីជាមួយគ្នា ត្រូវបានតុលាការដោះលែងវិញហើយ។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ច។

ការដោះលែង ត្រូវសមត្ថកិច្ចបង្ហើបថា ក្រោយពីមានមន្ត្រីជាន់ខ្ពស់នៃសាលាដំបូងរាជធានីភ្នំពេញ អន្តរាគមន៍ ជួយជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត។

លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត បន្ទាប់ពីកម្លាំងនគរបាលព្រហ្មកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនទៅតុលាការ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ គង់ ប៊ុនណាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជាប្រធានក្រុមហ៊ុនសាងសង់ រស់នៅផ្ទះលេខ បេ៣២០ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បន្ថែមថា ការឃាត់ និងបញ្ជូនខ្លួន ជនត្រូវចោទទៅកាន់តុលាការ ធ្វើឡើងតាមដីកាបញ្ជាឱ្យនាំខ្លួនរបស់លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្តដោយអភិបាល ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឧសភា និងខែមិថុនា ឆ្នាំ២០២០៕ ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *