Breaking News

នគរបាលស្រុកបវេលឃាត់ខ្លួនជនសង្ស័យ០១នាក់ជាមុខសញ្ញា លួចយក​ទ្រព្យសម្បត្តិ

ខេត្តបាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទអំពើលួចយកទ្រព្យសម្បត្តិអ្នកស្រុក់

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង​០៦និង៣០នាទី ថ្ងៃទី៣០ ខែ​សីហា​ ឆ្នាំ២០២១ នៅចំ​ណុចក្រុ​មទី៤ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់  ស្រុកបវេល ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យ​ម្នាក់ឈ្មោះ​ យ៉ង់​ អៀ​ត ភេទប្រុស អាយុ៣៥ឆ្នាំ រស់​នៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់​ដំ​បង​ ខណៈដែលសង្ស័យរូប​នេះបានធ្វេីសកម្មភាពលួចយកទ្រព្យ​សម្បត្តិ(ម៉ាស៊ីនបូមទឹក)របស់ជនរងគ្រោះឈ្មោះ​ ចឺប ឡាយ ភេទប្រុ​ស អាយុ៥១ ឆ្នាំ រស់នៅភូមិឃុំ​កេីតហេតុខាងលេី។

វត្ថុតាងដកហូតបានរួមមាន៖

-ម៉ាស៊ីនបូមទឹកកូនកាត់១១សេស ពណ៌ក្រហមចំ​នួន០១គ្រឿង

-ម៉ូតូ ចាស់ចំនួន០១គ្រឿង

-រទេៈចំនួន០១គ្រឿង។ 

ក្រោយពីឃាត់ខ្លួនសាកសួរ ជនសង្ស័យខាងលើរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុក​រៀបចំកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំ​នា​ញដេីម្បីអនុវត្តតាមច្បាប់​ រីឯទ្រព្យសម្បត្តិត្រូវបានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕SRN

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *