Breaking News

ចោរស្រីម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិរលួសឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង

ភ្នំពេញ៖ នារីជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពលួចយកម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកនៅមុខផ្ទះ ហេតុការណ៍នេះបង្ករមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០ព្រឹកថ្ងៃទី ១៩ខែតុលាឆ្នាំ ២០២២ សស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស​  ខណ្ឌដង្កោ។

នារីជាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ​  អុន មិនា ភេទស្រី អាយុ ៣២ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ​ និងមានស្រុកកំណើត ភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 

ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ឃន ស្រីម៉ុម អាយុ២០ឆ្នាំមុរបរលក់ដូរ ស្នាក់ភូមិកេីតហេតុខាងលេី​  មានទីលំនៅភូមិ ប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ 

បើតាមសម្ដីលោកវរៈសេនីយ៍ត្រី​ ចាប​ វិណុច​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនារីជាជនសង្ស័យបានដើរទៅផ្សារបុរីភ្នំពេញថ្មីគួរស្រូវ៣​ ខណៈពេលដែលដើរមកជិតដល់ផ្សារក៏បានឃើញម៉ូតូរបស់ជនរងគ្រោះ ម៉ាក ម៉ូតូ Seoopy i ស្លាកលេខ ភ្នំពេញ 1HL.2366 ទុកនៅមុខផ្ទះដោយមិនបានដកសោ​ ហើយនារីជាជនសង្ស័យមើលទៅរាងទំនងក៏បានឡើងទៅបញ្ឆេះហើយជិះបំណងគេខ្លួន​   តែត្រូវជនរងគ្រោះដែលជាម្ចាស់ម៉ូតូឃើញទាន់ក៏បានស្រែកឆោឡោថាចោៗ​ និងដេញញតាមពីក្រោយ​ ខណៈពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសកំពុងតែជិះម៉ូតូល្បាតក្នុងមូលដ្ឋានបានឃើញក៏ជួយអន្តរាគមន៍ដេញចាប់បាននារីជាជនសង្ស័យនិងម៉ូតូ និងបានយកនារីជាជនសង្ស័យយកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរលួស។

នៅចំពោះមុខសមត្ថកិច្ចនារីជាជនសង្ស័យបានឆ្លើយសារភាពថា​ រូបគេពិតជាបានចូលទៅលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ននារីដែលជាជនសង្ស័យខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *