Breaking News

សម្តេចតេជោប្រកាសសារជាថ្មីថា ការតចរន្តអគ្គិសនីជូនពលរដ្ឋនៅតំបន់ពាក់ស្នែងនិងរុនតាឯកដោយមិនយកថ្លៃឡើយ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា បានប្រកាសសារជាថ្មីថា អគ្គិសនីកម្ពុជាមិនយកថ្លៃការតចរន្តអគ្គិសនី ជូនពលរដ្ឋនៅតំបន់ពាក់ស្នែងដូចនៅក្នុងតំបន់រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប  ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋដែលមករស់នៅទីតំាងថ្មី។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋនៅតំបន់ពាក់ស្នែងនេះ គឺអគ្គិសនីកម្ពុជា នឹងមិនយកថ្លៃភ្ជាប់ចរន្តអគ្គិសនីឡើយ ទោះជាអ្នកប្រើកម្លាំងតូចត្រឹម ៥អំពែរឬអ្នកប្រើប្រាស់ធំដល់១០០អំពែរក្តី ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដោយប្រជាជននៅទីនោះអាចចំណេញថវិកាពីការតភ្ជាប់នេះ។

សម្ដេចតេជោ បានបន្តទៀតថា ការតភ្ជាប់ចរន្តចូលទៅដល់របងផ្ទះរបស់ប្រជាពលរដ្ឋ គឺមិនមានការបង់ប្រាក់នោះទេ ប៉ុន្តែចាប់ពីរបងចូលក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ទាំងខ្សែភ្លើង អំពូលភ្លើង គឺជាបន្ទុកចំណាយរបស់ប្រជាពលរដ្ឋខ្លួនឯង។

សម្តេចតេជោ បានបនញ្ជាក់ថា ការប្រើប្រាស់កម្លាំងអគ្គិសនី គឺជាការចំណាយរបស់ប្រពលរដ្ឋខ្លួនឯង ដូចត្រូវចេះសន្សំសំចៃក្នុងការប្រើប្រាស់។

សូមបញ្ជាក់ថា ការតពីរបង ទៅដល់ក្នុងផ្ទះគឺខ្លួនឯង ខ្លួនឯងអ្នកចេញលុយ ខ្សែភ្លើង អំពូល ដាក់ច្រើនដាក់តិចស្រេចតែបងប្អូនទេ ប៉ុន្តែកុំភ្លេចថាភ្លើងនេះមិនមែនប្រើអត់លុយទេណា ចេញលុយអ៊ីចឹងទេត្រូវចេះសន្សំសំចៃភ្លើង ម៉ោងប៉ុន្មានត្រូវពន្លត់ ម៉ោងប៉ុន្មានត្រូវបើក ប្រើច្រើនអស់លុយច្រើនវាជារឿងធម្មតា។ នេះជាការអនុគ្រោះបន្ថែមសម្រាប់តំបន់ទាំងដែលបានមករស់នៅទីនេះ »៕ដោយ៖ សិរី នាគ

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *