Breaking News

រថយន្តស៊េរីទំនើប FORTUNER បុករះរថយន្ត២គ្រឿងនិងរ៉ីម៉កម៉ូតូកង៣មួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖  រថយន្តស៊េរីទំនើបម៉ាកFORTUNERព៍ណសពាក់ផ្លាកលេខភ្នំពេញ2BU-9299 មួយគ្រឿងបុករះរ៉ីម៉កម៉ូតូកង់៣ និងរថយន្ត២គ្រឿងដែលម្ចាស់ដាក់តាំងលក់បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករ៉ីម៉កម៉ូតូងកង់៣ដឹកសម្ភារដោយធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំនុចកើតហេតុមុខការ៉ាស់ជួលជុលរថយន្តនិងលក់រថយន្តខាងលើ រ៉ីម៉កបានខូចហើយអ្នកបើកបរបានរុញរ៉ីម៉ករបស់គាត់អែបខាងរួចក៏បានតេហៅជាងឲ្យមកជួសជុល ខណ:កំពុងតែឈប់ចាំជាងស្រាប់តែរថយន្តស៊េរីទំនើបខាងលើបើកបរដោយបុរសវ័យចំណាស់ម្នាក់រួមដំណើរជាមួយនិងកូនស្រីម្នាក់ទៀតដែលធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីជើងទៅត្បូងបានរេចង្កូតបុករ៉ីម៉កម៉ូតូកង់៣ចំពីខាងក្រោយរុញទៅបុករថយន្តដែលម្ចាស់ដាក់តាំងលក់នៅលើចិញ្ចើមផ្លូវចំនួន២គ្រឿងទៀតរងការខូចខាតរថយន្តសរុបចំនួន២គ្រឿងនិងរ៉ីម៉កកង់៣មួយគ្រឿង ចំណែករថយន្តស៊េរីទំនើបខាងលើរងការខូចខាតយ៉ាងដំណំផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ទួលសង្កែទី១ សហការណ៍ជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌឬស្សីកែវចុះមកធ្វើការវាស់វែង នៅទីតាំងកើតហេតុខាងលើ ដោយម្ចាស់រថយន្តFORTUNERខាងលើបានយល់ព្រមសងថ្លៃខូចខាតរថយន្ត២គ្រឿងនិងរ៉ីម៉កកង់៣ដែលរងការខូចខាតដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *