Breaking News

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្ញើលិខិតអបអរសាទរជូន ឯកឧត្តម ស៊ី ជិនពីង ដែលជាប់ឆ្នោតជា អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល បានផ្ញើសារលិខិតសម្តែងការអបអរសាទរជូន ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ដែលបានជាប់ឆ្នោតជាថ្មី ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន។

ក្នុងសារលិខិតនេះ ឯកឧត្តម ហ៊ុន ម៉ាណែត យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដោយ ឯកឧត្តម ត្រូវបានជាប់ឆ្នោតសារជាថ្មីម្តងទៀត ជា អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន (CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិនលើកទី ២០ កាលពីពេលថ្មីៗនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមឱ្យយុវជនថ្នាក់កណ្តាលគណបក្សប្រជា ជនកម្ពុជា (CYCPP) ខ្ញុំសូមសំដែងនូវការអបអរសាទរ និងជូនពរដោយស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តម»។

ឯកឧត្តមបានបន្តថា «ខ្ញុំក៏សូមឆ្លៀតឱកាសនេះផងដែរ ដើម្បីអបអរការបិទបញ្ចប់ដោយជោគជ័យសមាជជាតិលើកទី២០ នៃ គណបក្សកុម្មុយនីស្តចិន។ សមិទ្ធផលរបស់សមាជជាតិជាប្រវត្តិសាស្ត្រនេះ នឹងពិតជារួមចំណែកដល់ការបន្ត កសាងរបស់ប្រទេសចិន ឆ្ពោះទៅរកភាពទំនើប និងពង្រឹងការកសាងសង្គមនិយមកាន់តែជឿនលឿនតាមចរិត លក្ខណៈពិសេសរបស់ចិន។

ឯកឧត្តមបណ្ឌិត ជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន សហគមន៍អន្តរជាតិបានកោតសរសើរចំពោះ ជោគជ័យដ៏ធំធេងរបស់ប្រទេសចិន លើការកាត់បន្ថយភាពក្រីក្រ វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អព្ភូតវេហតុអភិវឌ្ឍន៍របស់ប្រទេសចិន ក៏បានជំរុញកំណើនសកល ជាពិសេសក្នុងប្រទេស កំពុងអភិវឌ្ឍន៍។

ឯកឧត្តមបន្តថា លើសពីនោះទៅទៀត ភាពបុរសកម្មរបស់គណបក្សកុម្មុយនីស្តចិន ក្នុងការកសាង «សហគមន៍នៃអនាគតរួមគ្នាសម្រាប់មនុស្សជាតិ» បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់មនុស្សជាតិទាំងមូល។

លោកមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងគតិបណ្ឌិត និងភាពជាអ្នកដឹកនាំពោរពេញដោយសមត្ថភាព របស់ លោក ស៊ី ជិនពីង គណបក្សកុម្មុយនីស្តចិន នឹងបន្តកសាងសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមទៀតសម្រាប់ ប្រជាជនចិន និងពិភពលោកទាំងមូល។

ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនវិញ ឯកឧត្តមបណ្ឌិតបញ្ជាក់ថា មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធគ្រប់ ជ្រុងជ្រោយរបស់ប្រទេសទាំងពីរបានវិវត្តកាន់តែរីកចម្រើន ដោយសារជំនឿទុកចិត្ត និងទំនាក់ទំនងដ៏ស្អិត រមួលរវាងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន។ ប៉ុន្មានឆ្នាំមកនេះ គណបក្ស នៃប្រទេសទាំងពីរ បានពង្រឹងមិត្តភាពដែកថែប ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្ន និងផល ប្រយោជន៍ទៅវិញទៅមក។ ជាការពិត មិត្តភាពនេះ បានក្លាយជាគម្រូមួយនៅក្នុងទំនាក់ទំនងអន្តរជាតិ។

ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឯកឧត្តម ហ៊ុន ម៉ាណែត ប្តេជ្ញាយ៉ាងពេញលេញក្នុងការបន្តជម្រុញបន្ថែមនូវមិត្តភាពជាប្រពៃណី រវាងយុវជននៃគណបក្សប្រជាជនកម្ពុជា និងយុវជនរបស់គណបក្សកុម្មុយនីស្តចិន ដែលស្ថិតក្រោមការដឹកនាំផ្ទាល់របស់ប្រមុខគណបក្សទាំងពីរ កម្ពុជា-ចិន ព្រមទាំងបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់ប្រជាជនយើង៕

Check Also

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងផ្សព្វផ្សាយទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ឆ្នាំ២០២៤

Leave a Reply

Your email address will not be published. Required fields are marked *