Breaking News

បែកធ្លាយលោកស្រី លី អ៊ុំអេង វង្វេងស្មារតីដើរប្តឹងម្ចាស់ដីស្របច្បាប់១កន្លែង ២សំណុំរឿង តែឯកសារផ្សេងគ្នា

សៀមរាប៖ ថ្មីៗនេះបន្ទាប់ពីមានការសិក្សាស្រាវជ្រាវ ក៏បានបែកធ្លាយករណីលោកស្រីលី អ៊ុំអេង វង្វេងស្មារតីអត់ស្គាល់ដីខ្លួនឯងច្បាស់លាស់ហើយ បានប្តឹងម្ចាស់ដីស្របច្បាប់១កន្លែងចំនួន២សំណុំរឿង ដោយបានប្រើឯកសារផ្សេងគ្នាទៅសាលាដំបូងខេត្តខេត្តសៀមរាប ។

សំណុំរឿងទី១ ឈ្មួញសំបូររឿងអាស្រូវឈ្មោះ លី អ៊ំអេង  បានប្តឹងភាគីម្ចាស់ដីពិតប្រាកដពីបទរំលោភលើកម្មសិទ្ធិឯកជនប្រព្រឹត្តនៅភូមិរវៀងតាទុំ,ឃុំរំចេក,ស្រុកបន្ទាយ ស្រី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០ ២២និងសំណុំ រឿងទី២ ប្តឹងពីបទធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ដោយចេតនា ប្រព្រឹត្តនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

ក្នុងបណ្តឹងទី១លី អ៊ុំអេង ប្រើឯកសារ ដែលមានមនុស្សចំនួន៣នាក់មកឈរធ្វើជាម្ចាស់ដីដើមលក់មកអោយខ្លួន ដែលដីនោះស្ថិតនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ។ បុគ្គលទាំង៣ នាក់នោះ ម្នាក់ឈ្មោះ លឹម ជក់ ដែលអះអាងថា បានកាន់កាប់ដីតាំងពីអាយុ១១ឆ្នាំ និងម្នាក់ឈ្មោះ ញ៉ាវ ណុល ដែលអះអាងថា បានកាន់ កាប់ដីតាំងពីអាយុ២ឆ្នាំ និងឈ្មោះ ឡាច នឿន។

ចំណែកបណ្តឹងទី២ ស្ត្រីដែលសម្បូររឿងអាស្រូវច្រើនឈ្មោះ លី អ៊ុំអេង ប្តឹងលើភាគីម្ចាស់ដីស្របច្បាប់ លើទី តាំងដីដដែលដោយបានយកឈ្មោះមនុស្សបីនាក់ មកអះអាងថាជាម្ចាស់ដីដើម ដែលមានឈ្មោះ លឹម ជក់ ឈ្មោះ ញ៉ាវ ណុល និងម្នាក់ទៀតឈ្មោះ ម៉ោញ ឡំ ហើយបានដាក់ឯកសារសំអាងដែលមានឈ្មោះ យិន ទី ជាម្ចាស់ដី ដែលស្ថិតនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ។ 

អ្នកស្រី សុខ សុភា ម្ចាស់ដីកាន់កាប់ស្របច្បាប់ឲ្យដឹងថា ឯកសារទីតាំងដីដែល ឈ្មោះលី អ៊ំអេង ប្តឹងអ្នកស្រីមាន ផ្ទៃដី១៥ហិកតាស្ថិតនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុក បន្ទាយស្រី ។ ចំណែកទីតាំងដីដែលអ្នកស្រីកំពុងកាន់ កាប់ដោយស្របច្បាប់នេះ ស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ហើយមានទំហំតែ១៣,៦១ ហិកតាប៉ុណ្ណោះ។ គឺទាំងទីតាំងនិងទំហំដីខុសគ្នាឆ្ងាយ ណាស់។ តែដោយសារស្ត្រី លី អ៊ុំអេង វង្វេងស្មារតី អត់ស្គាល់ដីខ្លួនឯងច្បាស់ ទើបដើរប្តឹងបំណងរំលោភ យកដីគេទាំងបំពានបែបនេះ។

តាមការបញ្ជាក់ម្តងហើយម្តងទៀតរបស់លោក ហ៊ាប ថា មេឃុំត្បែង និងឯកសារនានា តាំងពីថ្នាក់ភូមិ រហូតដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបញ្ជាក់ថា ទីតាំងដី ដែលលោក ជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង អះអាងថា ជាដីរបស់ខ្លួន ហើយស្ពាយឯកសារដើរប្តឹងគេឯងម្តងជា២ដងនោះ ស្ថិតនៅក្នុងភូមិ ស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ មិនមែននៅក្នុងភូមិរវៀងតាទុំ ឃុំរំចែក ស្រុកបន្ទាយស្រី ដូចការលើកឡើងរបស់ស្ត្រី លី អ៊ុំអេងនោះទេ។ 

លោក ប្រុក យ៉ម ម្ចាស់ដើមនៃដីទំហំ ១៣.៦១ ហិកតាបានទាមទារអោយស្ត្រី ឈ្មោះលី អ៊ុំអេង នាំយកមនុស្សដែលអះអាងថា ជាម្ចាស់ដើម ទៅតតាំងគ្នាតាមផ្លូវច្បាប់អោយដឹងសខ្មៅ។

ក្នុងសំណុំរឿងដីធ្លី ដែលម្ខាងមានឯកសារកាន់កាប់ស្រប ច្បាប់ទទួលស្គាល់ពីអាជ្ញាធរគ្រប់ថ្នាក់ ហើយម្ខាងដើរប្តឹងគេទាំងមិនស្គាល់ដីខ្លួន ឯងច្បាស់លាស់នេះ មហាជនបានសរសើរតាមរបៀបហួសចិត្តថា នៅស្រុកខ្មែរ ពិសេសខេត្តសៀមរាប មានតែជំទាវបណ្ឌិតលី អ៊ុំអេង ម្នាក់គត់ដែលអាចធ្វើបាន។ មិនស្គាល់ដីខ្លួនឯងច្បាស់ថា មានទំហំប៉ុន្មានពិតប្រាកដ និងនៅក្នុងភូមិឃុំអីផង ដើរប្តឹងគេ ដែលមើលទៅមិនខុសពីមនុស្សវង្វេង ស្មារតីនោះឡើយ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *