Breaking News

មន្ត្រីនគរបាលចរាចរណ៍ថ្នាក់ក្រសួងកំពុងបង្កការថ្នាំងថ្នាក់មិនសប្បាយចិត្តពីសំណាក់ប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវលេខ៤១ក្នុងខេត្តកំពង់ស្ពឺ

ខេត្ត​កំ​ពង​ស្ពឺ ៖ រឿងរ៉ាវនៅលើដងផ្លូវនៅតែធ្វើឲ្យប្រជា ពលរដ្ឋអ្នកធ្វើដំណើរ ជាពិសេសរកស៊ីដឹកទំនិញក្តៅ ក្រហាយមិនឈប់ឈរឡើយ។ នៅតាមបណ្ដាខេត្តក្រៅ ពីមន្ត្រីនគរបាលចរាចរណ៍ថ្នាក់ខេត្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យក៏នៅមានក្រុមមន្ត្រីថ្នាក់ក្រសួងចល័តចុះឡើងនៅតាមខ្សែផ្លូវសំខាន់ៗក្នុងខេត្តនោះផងដែរ។ ជាក់ស្ដែងនៅខេត្តកំពង់ស្ពឺមន្ត្រីនគរបាលចរាចរណ៍ថ្នាក់ក្រសួងបង្កឲ្យមាន ការក្តៅខ្លាំងដល់ប្រជាពលរដ្ឋបើទោះបីជារដូវនេះជារដូវវស្សាមានភាពត្រជាក់ត្រជុំយ៉ាងណាក៏ដោយ។

ប្រជាពលរដ្ឋនិយាយថា មន្ត្រីនគរបាលទាំងថ្នាក់ខេត្តនិងថ្នាក់ក្រសួង ហាក់ដូចជាបានគិតគូរខ្លាំងណាស់ទៅ លើបញ្ហាចរាចរណ៍  ប៉ុន្តែបើពិនិត្យឲ្យជាក់ស្ដែងនិងស៊ី ជម្រៅថែមទៀតនោះគឺច្បាស់ណាស់ថា កន្ទេលធំបន្លំដេកដើម្បីស្វែងរកផលប្រយោជន៍តែប៉ុណ្ណោះ។ ក្រុមមន្ត្រីនគរបាលថ្នាក់ក្រសួង បានចាប់រថយន្តទុក​ច្រើន​ថ្ងៃ ហៅ​ម្ចាស់​មក​បង់លុយ​ទើប​អោយ​ឡាន​ទៅ​វិញ ដោយ​ពុំ​ចេញ​​ប័ណ្ណ​ផាកពិន័យទៀតផង។ ថ្នាក់ដឹកនាំ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ក្រសួងមហាផ្ទៃ​គួរ​ពិនិត្យ​ក្រុម​ចល័ត​ដែល​ឈរជើង​នៅ​ផ្លូវជាតិ​លេខ​៤១​ផង ព្រោះ​រាល់​ថ្ងៃនេះ ក្រុម​មន្ត្រី​ទាំងនោះ​បាន​ធ្វើ​ព្យុះ​ភ្លៀង​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ខ្លាចញញើត​ច្បាប់​បន្តិច​ឡើយ ខណ​:​ខ្លួន​ជា​មន្ត្រី​អនុវត្ត​ច្បាប់​។

ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវលេខ៤១និយាយថា ក្រុម​មន្ត្រី​នគរបាល​ចរាចរាចរនៃនាយក​ដ្ឋា​នគរបាល​សណ្តាប់ធ្នាប់​ចល័ត ដែល​មាន​គោលដៅជាប្រចាំនៅ​ចន្លោះ​គីឡូ ម៉ែត្រ​២១.២២ ក្នុង​ឃុំ​ស្រង់ ស្រុក​គង​ពិសី ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហួ គឹ​ម​សាន ត្រូវ​បាន​អ្នកដំណើរ​ឆ្លង​កាត់ក៏ដូចប្រជាពលរដ្ឋមូលដ្ឋាន​រិះគន់​ថា ធ្វើការ​គ្មាន​ការ​អាណិតអាសូរ និង​យោគយល់​ដល់​ពលរដ្ឋ​ដែល​មាន​កំហុស​តិចតួច​ឡើយ សូ​ម្បី​តែ​កំហុស​លើក​ទី​១​ក៏​ដោយ គឺ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​បង់លុយ​ទៅ​តាម​កំហុស​​របស់​ខ្លួន ដែល​ប្រើប្រាស់​យានយន្ត​នៅ​ពេល​ដែល​ត្រូវ​ឃាត់​។

ម្ចាស់​យានយន្ត​ខ្លះ​បើកបរ​មិន​ពាក់​ខ្សែក្រវាត់ គឺ​តម្រូវ​អោយ​បង់លុយ​ពិន័យ​ភ្លាម​ៗ​តែ​ម្តង បើ​ទោះជា​មានការ​សុំ​អោយ​ចេញ​ប័ណ្ណ​ផាកពិន័យ ចាំ​យក​លុយ​បង់​នៅ​ពេល​ក្រោយ​ក៏​មិន​ត្រូវ​បាន​យល់ព្រម​ដែរ ។ រីឯ​អ្នកខ្លះ​ទៀត​មាន​កំហុស​ដោយ​មិន​មាន​ស្លាក​លេខ​នៅ​ពេល​ឃាត់​សួរ​មិន​មាន​ប័ណ្ណបើក​បរ​ទៀត គឺ​ពិន័យ​គុណ​នឹង​២ បើ​មិន​បង់​ពិន័យ​ទេ គឺ​មិន​អាច​បន្តដំណើរ​ទៅ​មុខ​បាន​ឡើយ ។ ជាក់​ស្តែង កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុម​កូនចៅ​លោក ហួ គឹ​ម​សាន ឃាត់​រថយន្ត​តូច១គ្រឿង​ដែល​ជា​រថយន្ត​ទើបនឹង​ទិញ។ ពេល​ឃាត់​ដំបូង​គឺ​ក្រុម​មន្ត្រី​នគរបាល​ទាំងនោះ​បាន​តម្រូវ​អោយ​បង់​ពិន័យ​៣០០$ តែ​ម្ចាស់​រថយន្ត​មាន​តែ​២០០$ ក៏​សុំ​បង់​ត្រឹម​២០០$ ។

តែ​ក្រុម​មន្ត្រី​ក្រោម​ការ​ដឹកនាំ​របស់​លោក​ហួ គឹ​ម​សាន មិន​ព្រម​នោះ​ឡើយ ដោយសារ​គ្មាន​ជំរើស​និង​មិន​មាន​លុយ​បង់ ម្ចាស់​រថយន្ត​បាន​ទុក​រថយន្ត​ចោល​នៅ​ទីនោះ ហើយ​ក៏​ជិះ​តាក់ស៊ី​ទៅ​ផ្ទះ​បាត់​ទៅ ។ ក្រោយមក ៣​ថ្ងៃ​ទើប​បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​នគរបាល​នាយកដ្ឋាន​ត្រូវជា​កូន​ចៅ​របស់​លោក​ហួ គឹ​ម​សាន បាន​ទាក់ទង​ហៅ​ម្ចាស់​រថយន្ត​នោះ​អោយមក​យក​រថយន្ត​របស់​ខ្លួន​វិញ ហើយ​ទារ​លុយ​ចំនួន​២០០​ដុល្លារ ។ តែ​ត្រូវ​ម្ចាស់​រថយន្ត​នោះ​ថា មិន​មាន​លុយ​ទេ មន្ត្រី​នោះ​ក៏​ទារ​១៥០​ដុល្លារ តែ​ត្រូវ​ម្ចាស់​រថយន្ត​អោយ​ត្រឹម​៥០​ម៉ឺន​រៀល ក៏​យក​រថយន្ត​ជិះ​ទៅ​ផ្ទះ​បាត់​ទៅ ដោយ​​ពុំ​មាន​ចេញ​វិ​ក័យ​ប័ត្រ​បង់​ពិន័យ​ឡើយ ។

យោង​តាម​មន្ត្រី​មូលដ្ឋាន​ដែល​ធ្លាប់​រួមការ​ងារ​ជាមួយ​ក្រុម​នាយកដ្ឋាន​នេះ​ក៏​បាន​បង្ហើបថា ករណី​នេះ​មិនមែន​ទើប តែ​កើត​មាន​លើក​ទី​១​នោះ​ទេ គឺ​ច្រើន​ដង​មក​ហើយ ។ មានការ​លើក​ឡើង​ជា​សំណួរ​ថា តើ​ការ​ធ្វើ​បែប​នេះតើ​ចំណូល​មិន​មាន​ចេញ​ប័ណ្ណ​ផាកពិន័យ​នេះ​ក្រុម​អស់ លោក​ទាំង​នោះ​យក​ទៅ​ណា? ឬ​មួយ​ក៏​ថ្នាក់លើ​ដាក់​ក្រុម​នេះ​មក​ដើម្បី​រក​លុយ​ចិញ្ចឹម​មេ​នៅ​ក្រសួង? ប្រភព​ដដែល​បន្ត​ថា ក្រុម​ដែល​មក​ពី​នាយកដ្ឋាន​នេះ គឺ​ចល័ត​ពេញ​ខេត្តកំពង់ស្ពឺ​តែ​ម្តង ហើយ​ចំណូល​ដែល​រកបាន​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​លាន​រៀល ។

ការ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​បែរជា​ប្រព្រឹត្ត​ខុសច្បាប់​ដោយ​រួម​គ្នា​បង្កើត​អោយ​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​បែប​នេះ​ធ្វើ​អោយ​ប្រជាពលរដ្ឋក្តៅក្រហាយយ៉ាងខ្លាំងហើយ។ប្រការនេះធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជ រដ្ឋាភិបាល បើនិយាយឱ្យចំទៅដុតបំផ្លាញសន្លឹកឆ្នោតគណបក្សកាន់អំណាចតែម្ដង។ មិនតែប៉ុណ្ណោះធ្វើ​អោយ​ ប៉ះពាល់​ដល់​កិត្យានុភាព​របស់​ថ្នាក់ដឹកនាំ​នគរបាល​ដែល​លោក​មិនដឹង​រឿង​យ៉ាង​ខ្លាំង​។

ប្រជាពលរដ្ឋ​លើក​ឡើង​ទៀត​ថា ក្រុម​នគរបាល​សណ្តាប់ធ្នាប់​ចរាចរណ៍​ចល័ត​របស់​នាយកដ្ឋាន​ធ្វើការ​ហាក់បី ដូចជា​លម្អៀង​យ៉ាង​ខ្លាំង ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​ទៅ​លើ​ពលរដ្ឋ​តូចតាច ជាក់ស្ដែង​កាលពី​ពេល​កន្លង​ទៅ​ដូច​គ្នា ទៅ​កុង​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើកបរ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់ ហើយ​មិន​មាន​ប័ណ្ណបើកបរ​ទៀត​ផង ។

តាម​ច្បាប់​គឺ​តម្រូវ​ឲ្យ​មានការ​ផាកពិន័យ​២៤០.០០០០​រៀល តែ​ដោយ​មាន​អន្តរាគមន៍​ក្រុម​កូនចៅ​លោក​ហួ គឹ​ម​សាន ពិន័យ​ត្រឹមតែ​7​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​ចេញ​ប័ណ្ណ​ផ្អាក​ពិន័យ​អ្វី​ដែរ ។  

អ្នក​យក​ព័ត៌មាន​យើង​បាន​សុំ​ការ​ពន្យល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ហួ គឹ​ម​សាន ដោយ​លោក​បាន​ឆ្លើយ​តប​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា កាលពី​ថ្ងៃ​ទី​០៨ តុលា ឆ្នាំ​២០២២ ក្រុម​ល្បាត​ត្រួតពិនិត្យ​ចល័ត​ផ្លូវជាតិ​លេខ​៣,៤,៤១,៤៤ និង​៥១ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍ នៅ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ ២១-២២ បាន​ត្រួតពិនិត្យ​រថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA PRIUS ពណ៌​ប្រផេះ គ្មាន​ផ្លា​ក​លេខ​នៅ​វេលា​ម៉ោង​១៤ និង​៣៩​នាទី ដោយ​ម្ចាស់​រថយន្ត​មិន​បាន​ភ្ជាប់​នៅ​ឯកសារ​រថយន្ត​មក​ជាមួយ រួច​ម្ចាស់​រថយន្ត​បាន​ចាកចេញ​ទៅ​ចោល​រថយន្ត ដោយ​ពុំ​បាន​ផ្ដល់​ដំណឹង​ដល់​មន្ត្រី​យើង​ឡើយ ។

លុះដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២២ ដោយ​ម្ចាស់​រថយន្ត​មិន​បាន​ចូលរួម​ដោះស្រាយ ទើប​ក្រុម​ការ​ងារ​បាន​ទំនាក់ទំនង​ទៅ​ម្ចាស់​រថយន្ត​អោយ​ចូលរួម​មក​ដោះស្រាយ ដោយ​ម្ចាស់​រថយន្ត​បាន​ភ្ជាប់​ឯកសារ​ទិញ​លក់​រថយន្ត ដោយ​ពិនិត្យ​ឃើញ​ថា​រថយន្ត​នេះ​ទើបតែ​ទិញ ទើប​ក្រុមការងារ​បាន​ណែ​នាំ​ម្ចាស់​រថយន្ត​អោយ​ប្រញាប់​ទៅ​ចុះបញ្ជី​ធ្វើ​ផ្លា​ក​លេខ ម្ចាស់​រថយន្ត​បាន​ទទួលយក​ការ​ណែនាំ​ពី​មន្ត្រី​​យើង​យ៉ាង​រីករាយ​។ តែ​លោក​មិន​បាន​បញ្ជាក់​ពី​រឿង​យក​លុយ​៥០​ម៉ឺន​រៀល​មិន​ចេញ​វិ​ក័យ​ប័ត្រ​ឡើយ​។ ដោយឡែកកាលពីរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០២២ជាមួយសារព័ត៌មានក្នុងស្រុក លោកវរសេនីយ៍ឯកហេង សុវណ្ណ ដែលគេល្បីល្បាញខាងហៅរថយន្តដែលគ្មានកំហុសអោយឈប់ដើម្បីត្រួតពិនិត្យរកឯកសារនេះឯកសារនោះហើយបើទោះបីមានគ្រប់ក៏ត្រូវបង់លុយអោយទៅក្រុមលោកដែនោះ បានប្រាប់តាមទូរស័ព្ទអោយដឹងយ៉ាងខ្លីថា សូមបងទាក់ទងទៅខាងនាយកដ្ឋានចុះ សុំការបំភ្លឺពីខាងនាយកដ្ឋានចុះរួចក៏បិតទូរស័ព្ទ។

បញ្ហា​នេះ នាយ​ឧត្តមសេនីយ៍​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ជា​ពិសេស សម្តេច​ក្រឡាហោម​ស ខេ​ង មេត្តា​ពិនិត្យ​មើល​សកម្មភាព​របស់​ក្រុម​លោក​ហួ គឹ​ម​សាន នេះ​ផង ចៀសវាង​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​មន្ត្រី​នគរបាល​ដែល​ស្អាតស្អំ ។ ម្យ៉ាងទៀតតើមានភាពចាំបាច់ជើងទេខណ្ឌក្នុងផ្កាតែមាននគរបាលចរាចរណ៍ខេត្តស្រុកធ្វើសកម្មភាពរៀងរាល់ថ្ងៃហើយចាំបាច់ត្រូវដាក់មន្ត្រីនគរបាលថ្នាក់ក្រសួងឱ្យធ្វើសកម្មភាពភាពទៀតនោះ៕SRN

 

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *