Breaking News

ឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកម្លាំងការពារ រក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ សណ្តាបធ្នាប់ ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ បានល្អប្រសើរ នៃពិធីប្រណាំងទូក

កណ្តាល៖ កិច្ចការការពារ រក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ សណ្តាបធ្នាប់ ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ នៅថ្ងៃទី២ ក្នុងពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ គឺល្អប្រសើរបំផុត ពុំមានបញ្ហាអ្វីទាំងអស់ រួមទាំងបទល្មើសលួចឆក់ប្លន់ ឬព្រហ្មទណ្ឌក៏ពុំមានដែរ មានតែស្នាមញញឹម ភាពរីករាយ សុខសាន្ត សុខសប្បាយក្រោមម្លប់នៃសុខសន្តិភាពរបស់កម្ពុជាក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឲ្យបណ្ដាញសារព័ត៌មានយើង ដឹងនៅយប់ថ្ងៃទី៣០ ខែតុលានេះ។

គួរបញ្ជាក់ថា លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត នៅថ្ងៃទី២ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដាច់ខាតឲ្យកម្លាំងក្រោមឱវាទទាំងអស់ត្រូវបង្កើនកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ សុខសវត្ថិភាពជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ ជាពិសេសជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូកនៅខេត្តកណ្ដាល នាល្ងាចថ្ងៃទី៣០ ខែតុលានេះ។ លោកឧត្តមសេនីយ៍ទោក៏បានរៀបចំទីបញ្ជាការស្រាល ចំនួន០២កន្លែង សម្រាប់ទទួលពាក្យបណ្តឹង និងជួយអន្តរាគមន៍ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមទស្សនាកម្សាន្ដ ពិធីប្រណាំងទូកនៅក្រុងតាខ្មៅផងដែរ។

ជាងនេះទៅទៀត លោកស្នងការខេត្តកណ្តាលក៏បានទទួលអាហារដល់ក្រុមផ្សាយផ្ទាល់របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ ទទក ចំនួន០២ថ្ងៃជំនួសឲ្យរដ្ឋបាលខេត្តកណ្ដាល គឺនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២នេះ ក្នុងពិធីប្រណាំងទូក ង នៅមុខសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ។

គួរជម្រាបជូនផងដែរថា ក្នុងពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន៩២ទូក ក្នុងនោះ ទូកអុំ ចំនួន ៤៦ទូក ទូកចែវ ចំនួន ៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ៤ទូក សរុបចំណុះទូក ចំនួន ៤ ៥០៦នាក់ និងមានកម្លាំងត្រៀមការពារសន្តិសុខសុវត្តិភាពចំនួន៧៨៤នាក់។ ពិធីនេះធ្វើឡើងដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។ ជាពិសេស រដ្ឋបាលខេត្តកណ្តាលបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំបណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសម័យ ដែលមានតារាចំរៀងល្បីៗនៅកម្ពុជាចូលរួមផងដែរ៕ដោយ៖ សិរី នាគ

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *