Breaking News

លោកឧកញ៉ាស្រីចាន់ថនចូលរួមអមដំណើរជាមួយព្រឹទ្ធាចារ្យម៉ាក់ហឺននាំយកអំណោយអាវពោង១៥០០ អាវជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២២ លោក ឧកញ៉ាស្រីចាន់ថនរួមជាមួយក្រុមការងារលោកម៉ឹង ពន្លក បានចូលរួមអមដំណើរជាមួយលោកពូ ម៉ក់ ហឺន នឹងបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិចនាំយកអំណោយ អាវពោង ចំនួន ១៥០០ អាវដែលជាការចូល រួមឧបត្ថម្ភនូវទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនសប្បុរសជននៅឯក្រៅប្រទេស រៃអង្គាសចូលរួមតាមរយៈលោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន យកមកប្រគល់ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ដើម្បីជួយសម្រួល និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ងាយរងគ្រោះដោយសារទឹកជំនន់។

ក្នុងឱកាសនោះទេស​រដ្ឋមន្ត្រីគន់គីម បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ និងស្មារតី ចែករំលែករបស់លោកព្រឹទ្ធាចារ្យ និងសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក។

លោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន ពលរដ្ឋខ្មែរអាម៉េរិកកាំង និងជាអ្នកវិភាគនយោបាយ និងសង្គម នៅសហរដ្ឋអាម៉េរិក បង្ហាញការនឹកស្មានមិនដល់ចំពោះសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ដោយសារលោកមកដល់ឃើញភាពជាក់ស្តែង ផ្ទុយពីការនិយាយមិនពិតរបស់បុគ្គលមួយចំនួន។

សូមរម្លឹកផងដែរ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងនាយឧត្តម សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង​ នាយសេនាធិការចំរុះនៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​គ្រ​ប់គ្រង​គ្រោះ​មហន្តរាយ​របស់​ក្រសួង​ការ​ពារ​ជាតិ​ បានអញ្ជើញជាអធិបតី ក្នុងពិធី អបអរសាទរ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២២ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ក្រោមមូលបទ “រួមគ្នា ដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ” ៕ដោយ៖ សិរី នាគ

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *