Breaking News

សម្ពោធផ្លូវបេតុងប្រវែង៧៩០ម៉ែត្រនៅភូមិព្រៃផ្ដៅសង្កាត់ច្រកម្ទេសក្រុងបាវិត

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី ៤ខែវិច្ឆិកាឆ្នាំ២០២២ ត្រូវនឹងថ្ងៃសុក្រទី១១កើតខែកត្តិកឆ្នាំខាលនៅសង្កាត់ច្រក ម្ទេសក្រុងបាវិតខេត្តស្វាយរៀងមានពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងប្រវែង៧៩០ ម៉ែត្រស្ថិតនៅភូមិព្រៃផ្ដៅសង្កាត់ច្រកម្ទេស ដែលពិធីនេះមានការចូលរួមពីលោក ប៉ែន ភារុណ តំណាងឱ្យលោក លឹម សៀងហេង អភិ បាលក្រុងបាវិត,លោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស និងមានការនិមន្ត ចូលរួមពីលោកគ្រូចៅអធិការ លោកគ្រូអាចារ្យ ប្រជាពលរដ្ឋ ផងដែរ។

នៅក្នុងឱកាសនោះដែរ លោក ប៉ែន ភារុណ និងលោក ហួត សាម៉ៃ បានណែនាំពន្យល់ប្រជាពលរដ្ឋកុំអោយសាងសង់សំណង់ផ្សេងៗ ចូលដីចំណីផ្លូវ និងជួយថែរក្សាផ្លូវនេះដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា ។ ក្នុងនាមអាជ្ញាធរក្រុងបាវិតលោកប៉ែនភារុណ បានទទូចឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ច្រកម្ទេសចូលរួមការពារផលប្រយោជន៍រួមរបស់សហគមន៍ដើម្បីបានប្រើប្រាស់ទាំងអស់គ្នាយូរអង្វែង។ 

ទាំងលោកអភិបាលរងក្រុងបាវិតក៏ដូចជាលោកចៅ សង្កាត់បានបង្ហាញនូវមនោសញ្ចេតនារីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីមួយដែលបានកើតឡើងនូវសង្កាត់ច្រកម្ទេសនៅពេលនេះ ហើយព្រះសង្ឃ លោកគ្រូ អាចារ្យ និងប្រជាពលរដ្ឋ មានការសាទរជាខ្លាំង ចំពោះផ្លូវនេះផង។ ប្រជាពលរដ្ឋនៅក្នុងសហគមន៍បានប្ដេជ្ញាថានឹងចូលរួមចំណែកថែរក្សាជាពិសេសគឺមិនសាងសង់សំណង់ផ្សេងៗចូលដីចំណុចផ្លូវនោះឡើយ៕ដោយ៖ សិរី នាគ

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *