Breaking News

អាជ្ញាធរស្រុកស្រែអំបិល មានដឹងសកម្មភាពពួកឈ្មួញកំពុងចាក់ដីលុបព្រៃលិចទឹកនិងដីតំបន់កោងកាងនៅឃុំដងពែងដែរឬទេ?

ខេត្តកោះកុង៖ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំដងពែងស្រុកស្រែអំបិលខេត្តកោះកុងបានអោយដឹងថា គេឃើញម៉ាស៊ីនបូមខ្សាច់បីគ្រឿងដែលមានមុខទំហំជាងមួយទឹកកំពុងធ្វើសកម្មភាពបូមខ្សាច់ចាក់លុបដីព្រៃលិចទឹក,ដីព្រៃកោងកាងនៅលើផ្ទៃដីជាច្រើនសិបហិចតាដែលគេសង្ស័យថា ម្ចាស់ការដ្ឋាននេះបានស្នើសុំអាជ្ញាធរនិងស្ថាប័នជំនាញបូមខ្សាច់បំពេញលុបដីព្រៃ លិចទឹកនិងដីកោងកាងលើផ្ទៃដីតែ១ហិចតាប៉ុណ្ណោះប៉ុន្តែស្ថានភាពជាក់ស្ដែងគឺពួកគេកំពុងលុបដីព្រៃកោង កាងនិងព្រៃលិចទឹកច្រើនសិបហិចតា។

នៅថ្ងៃទី៤ខែវិច្ឆិកា២០២២នេះ មានសេចក្តីរាយការពីប្រជា ពលរដ្ឋនេសាទ ផ្ញើរូបភាពមកខាងសារព័ត៌មានអំពីបញ្ហាដែលមានម៉ាស៊ីបូមខ្សាច់៣គ្រឿងប្រើទុយោមានទំហំមុខកាត់អាចលើស១តឹក បណ្តែតលើទឹកកំពុងធ្វើសកម្មភាពបូមខ្សាច់លុប ដីព្រៃលិចទឹកដីព្រៃកោង កាង ដែលបានស្នើសុំច្បាប់ចាក់បំពេញបន្ថែមទំហំ ១ហិតតា តែដល់បូមខ្សាច់លុបអាចនិងលើសពីការស្នើសុំច្រើនសិបហិចតា។

បើតាមប្រជាពលរដ្ឋនេសាទ ប្រចាំថ្ងៃនៅទីនោះបានលើកឡើងថា ដីព្រៃកោងកាងដីព្រៃលិចទឹកគឺជម្រកត្រី ក្តាម,បង្កង,បង្គាខ្យង,ងាវ,គ្រែង រួមទាំងជាជម្រកជីវ: ចម្រុះ ជាច្រើនមុខទៀតដែលរស់នៅក្នុងសមុទ្រសម្រាប់ពងកូនដ៏មានសារ:សំខាន់បំផុតសម្រាប់ពលរដ្ឋអាស្រ័យ ផល។ និយាយជារួមគឺជាឆ្នាំងបាយ ជាដង្ហើម រស់ផ្គត់ផ្គង់ជីវភាពចិញ្ចឹមគ្រួសារប្រចាំថ្ងៃ សម្រាប់ពួក គាត់ដែលមានក្រីក្រគ្មានលុយកាក់ ធនធានទ្រព្យ សម្បត្តិ ច្រើនដើម្បីទិញឧបករណ៍និងទូកធំដុំនិងគេសម្រាប់ចេញទៅនេសាទ ឯក្នុងសមុទ្រខាងក្រៅ មានតែកូនទូកតូចៗដើម្បីនេសាទតាមព្រែកតាមកោះក្នុងដៃសមុទ្រនេះទេ។

ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋនេសាទនៅស្រុកស្រែអំបិលមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំនោះ មិនដឹងថាពិតកម្រិតណាឬមិនពិតកម្រិតណានោះទេ អង្គភាពសារព័ត៌មានយើងខ្ញុំ និងចុះសិក្សាស្រាវជ្រាវ ឱ្យស៊ីជម្រៅលំអិត អំពីទីតាំងដីដែលបូមខ្សាច់ចាក់នោះ តើមានច្បាប់ អនុញ្ញាតកម្រិតណា និងមានទំហ៊ំប៉ុន្មាន និងទីតាំងដីនោះ មានប័ណ្ណកម្មសិទ្ធិស្របតាមទម្រុងច្បាប់ ដែរឬយ៉ាងណា?។

ព្រោះប្រភពចេញពីតំបន់នោះបានឲ្យដឹងថា កន្លែងដាក់ម៉ាស៊ីនបណ្ដែតលើកទឹកបូមខ្សាច់លុបដីព្រៃកោងកាង ដីព្រៃលិចទឹកនោះ ជារបស់លោកឧកញ៉ាម្នាក់ដ៏មានឥទ្ធិពលនៅក្នុងស្រុកខ្មែរ គ្មានអ្នកណាហ៊ានទៅក្បែរប៉ះសួរនាំឡើយ ហើយអង្គភាពយើងខ្ញុំនឹងរង់ចាំការបក ស្រាយបំភ្លឺ ទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញដែលពាក់ព័ន្ធ ជាពិសេសគឺម្ចាស់ទីតាំងដី និងម៉ាស៊ីនដែលកំពុងបូមខ្សាច់លុបនោះ រៀងរាល់ម៉ោងធ្វើការ និងសូមរង់ចាំស្ដាប់អានទស្សនាព័ត៌មាននេះ នៅវគ្គជាបន្តបន្ទាប់ទៀត៕SRN

 

Check Also

អគ្គនាយក ក្រុមហ៊ុន Truly Nolen International (Cambodia) បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា (MOU) ជាមួយនឹងក្រុមហ៊ុន Garam of Nature ផលិតផលថែរក្សាសម្រស់ដែលមានគុណភាពល្អបំផុតពី ប្រទេសកូរ៉េ

Leave a Reply

Your email address will not be published. Required fields are marked *