Breaking News

ក្រោមអំណាចលោកនាយកថា ការដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សកែវសីមាកើតមានជាធម្មតា

ខេត្តមណ្ឌលគិរី៖ ក្រុមអ្នកកាសែតដែលប្រចាំការនៅស្រុកស្នួលខេត្តក្រចេះនិយាយថា ជារៀងរាល់យប់មានរថយន្តដឹកឈើចេញតាមច្រកក្រុមហ៊ុនខ្មែរអង្គរក្បែរស្នាក់ការចំបក់ទីដែលមានការប្រទុស្តរាយរហូតដល់មានការផ្ទុះអាវុធជាង១០គ្រាប់កាលពីប៉ុន្មានសប្តាហ៍មុនទៅលើប្រជាពលរដ្ឋអ្នករកអុស។ ដូចគ្នានេះដែរករណីដឹកឈើចេញពីតំបន់អណ្ដូងក្រឡឹងស្ថិតក្នុងស្រុកអូរាំងនៅតែជម្រកសត្វព្រៃកែវសីមានៅតែកើតមានជាធម្មតា។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថារថយន្តសាំយ៉ុងពណ៌លឿង១គ្រឿងតែងតែធ្វើសកម្មភាពដឹកឈើចេញ ពីតំបន់អណ្ដូងក្រឡឹងនៃដែនជម្រកសត្វព្រៃកែវសីមា។ នៅជាប់នឹងច្រកចូលតំបន់អណ្ដូងក្រឡឹងនោះគឺស្នាក់ការបរិស្ថានអូររាំងនៃដែនសម្រាប់សត្វព្រៃកែវសីមាដែលស្នាក់ការបរិស្ថានអូរាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់លោកមិន គី ។ កាលពីយប់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២២ ក្រុមអ្នកកាសែតប្រចាំខេត្តមណ្ឌលគិរីបានប្រទះឃើញរថយន្តសាំយ៉ុងពណ៌លឿង១គ្រឿងធ្វើដំណើរចេញពីតំបន់អណ្ដូងក្រឡឹងតាមផ្លូវកៀននិងស្នាក់ការបរិស្ថានអូរាំងនោះ។ 

ពួកអ្នកដឹកឈើចេញពីតំបន់ដណ្ដូងក្រឡឹងមិនអាចគេចផុតពីការដែលត្រូវបង់លុយជូនលោកមិន គី និងមន្ត្រីស្ថាប័នផ្សេងទៀតដែលប្រចាំការនៅស្នាក់ការបរិស្ថានអូរាំងនោះឡើយ។ យ៉ាងណាក៏ដោយគេទទួល ស្គាល់ថាប្រាក់ដែលពួកមន្ត្រីបរិស្ថាននិងស្ថាប័នផ្សេង ទៀតប្រចាំការនៅស្នាក់ការអូររាំងនោះមិនច្រើនប៉ុន្មានទេ ប៉ុន្តែគ្រាន់នឹងបានដោះស្រាយជីវភាពប្រចាំថ្ងៃបន្តិច បន្តួចតែប៉ុណ្ណោះ ហើយក៏មិនបានយកទៅផ្គត់ផ្គង់ថ្នាក់ ដឹកនាំនាយកដែនជម្រកសត្វព្រៃកែវសីមានោះដែរ។ 

បើតាមឈ្មួញខ្លះនិយាយថាគេមានកញ្ចប់សម្រាប់ថ្នាក់ ដឹកនាំជានាយកដែនជម្រកសត្វផ្សេងនិងប្រធានស្នាក់ការបរិស្ថានដែលនៅតាមដងផ្លូវនោះផ្សេង។ និយាយរួមការចំណាយទៅលើសមត្ថកិច្ចនៅតាមដងផ្លូវស្ថិតក្នុងស្រុកអូរាំងនិងស្រុកកែវសីមាមានគ្រប់ស្ថាប័ន ទើបគេអាចរកស៊ីដឹកជញ្ជូនឈើបានដោយរលូន។ គ្រាន់តែថាស្ថាប័នជំនាញនិងជាមេទទួលបានលាភសក្ការៈគួរសមបន្តិច។

ងាកមកមើលបញ្ហាបទល្មើសនៅច្រកចេញក្បែរស្នាក់ការចំបក់ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមាក៏ត្រូវគេរាយ ការណ៍ថាមានការដឹកជញ្ជូនឈើជារៀងរាល់យប់ដូចគ្នា នឹងតំបន់អណ្ដូងក្រឡឹងស្ថិតក្នុងស្រុកអូរាំងនោះដែរ។ ពួកអ្នកដឹកឈើបានប្រាប់អ្នកកាសែតថា ពួកគេដឹកឈើចេញពីតំបន់ចំបក់នៃដែនអភិរក្សកែវសីមាក្រោមការ គ្រប់គ្រងរបស់លោកហាន សាខន ហៅនាយកថាដោយ នៅស្នាក់ការចំបក់ស្ថិតក្រោមការគ្រប់គ្រងរបស់លោកសូយ សំណាង។ នៅទីនេះសភាពនៃការធ្វើដំណើរស្ងាត់ល្អមិនមានបញ្ហាដូចនៅតាមផ្លូវជាតិលេខ៧៦ នោះទេ។ ដូច្នេះទាំងសមត្ថកិច្ចនិងស្ថាប័នជំនាញត្រូវគ្នាក្នុងការដឹក ជញ្ជូនឈើទើបដំណើរការដោយសុវត្ថិភាពនិងរលូន។ពួកជំនាញនៅស្នាក់ការចំបក់ចាំទៅយកប្រាក់ប៉ុណ្ណោះ។

និយាយរួមទៅបទល្មើសនៃការដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សសីមាក្រោមការគ្រប់គ្រងរបស់លោកហានសាខនហៅនាយកថា បានកើតមានរាល់ថ្ងៃរាល់យប់ជា ពិសេសអំឡុងពេលនៃពិធីបុណ្យអុំទូកប៉ុន្មានថ្ងៃកន្លង ទៅនេះ។ បញ្ហានេះវាក៏ជាការទទួលខុសត្រូវផងដែររបស់ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីពីព្រោះថា អ្នកដែលបណ្ដែតបណ្ដោយឲ្យមានបទល្មើសដូចជានៅតំបន់ស្រែពកត្រូវបានលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដកហើយ។នៅឡើយតែនាយកដែនជម្រកសត្វព្រៃកែវសីមា…។

លោកហាន សាខន ហៅនាយកថា មិនអាចសុំការបំភ្លឺបានទេ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *