Breaking News

Update: លោក សោម វិរៈ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តសៀមរាបរងរិះគន់ថា ប្រព្រឹត្តអំពើមិនគប្បីលើមន្ត្រីក្រោមឱវាទ និងពុករលួយ

សៀមរាប៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបជាច្រើននាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ រិះគន់ថា លោក សោម វិរៈ នាយការិ យាល័យចរាចរណ៍ផ្លូវគោក សព្វថ្ងៃនេះបាននិងកំពុង ប្រព្រឹត្ត អំពើមិនគប្បីលើមន្ត្រីក្រោមឱវាទ បក្ខពួកនិងប្រព្រឹត្តអំពើពុករលួយ។

ក្រុមមន្ត្រីខាងលើបានឲ្យដឹងថា ចាប់តាំងពីឡើងតួនាទីដូចឡើងកាំជណ្តើរ មកគ្រប់គ្រងការិយាល័យចរាចរណ៍គោក ជំនួសឪពុកមា គឺលោកជឹម សុវណ្ណ ដែលត្រូវទៅ កាន់ជាស្នងការរងនគរបាលខេត្តសៀមរាបមក លោកសោម វិរៈ បានធ្វើឲ្យបែកបាក់ផ្ទៃក្នុងរបស់កងកម្លាំង ដោយប្រកាន់បក្ខពួក និងប្រមាថដល់មន្ត្រីដទៃផ្សេងទៀត ។ ប្រភពបន្តថា ការប្រព្រឹត្តរបស់លោក សោម វិរៈ មានជាអាទិ៍-១, ជេរមន្ត្រីក្រោមឱវាទតាមវិទ្យុទាក់ទងក្នុងពេលបំពេញការងារ ។ បន្ទាប់ពីជេរ លោកជឹម សុវណ្ណ ជាស្នងការរងទទួលបន្ទុកការិយាល័យចរាចរណ៍ផ្លូវគោក និងត្រូវជាពូរបស់លោក សោម វិរៈ បានដើរតួជាអ្នកចេញ មុខសុំទោសមន្ត្រីទាំងនោះជំនួសវិញ។

២, ចាយវាយ ថវិកា០៩% ខុសការណែនាំរបស់ក្រសួងមហាផ្ទៃ ដោយមានការគប់គិតគ្នារវាងពូ(លោកជឹម សុវណ្ណ) និងក្មួយ។

៣, រឿងគ្រោះថ្នាក់ចរាចរណ៍ខ្លះមានអ្នករងគ្រោះដល់ ស្លាប់ប៉ុន្តែក្រោមការគ្រប់គ្រងរបស់លោក សោម វិរៈ អាច សម្រួលបញ្ចប់រឿងឲ្យតែមានលុយ។ រីឯអ្នកអត់លុយ ត្រូវបញ្ជូនរឿងទៅតុលាការ។

៤,លេបយកសម្ភារៈ(ស្រាបៀគ្រុឌ) និង ថវិកា ដែលជាការឧបត្ថម្ភ របស់សប្បុរសជន ដែលផ្តល់ឲ្យកងកម្លាំង តាំងពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រហូតមកដល់ពេលនេះ ស្ងាត់ឈឹង។

៥,ការប្រើប្រាស់កំលាំងតែបក្ខពួករបស់ខ្លួន ហើយយកមនុស្សគ្នានសីលធម៌អោយគ្រប់គ្រងកំលាំង ជាពិសេសមើលងាយថ្នាក់ដឹកនាំចាស់ៗ និងមន្ត្រីចាស់ ប្រើពាក្យមិនសមរម្យ និងបង្កើតក្រុមអន្តរាគមន៍ ពិសេសធ្វើការផាកពិន័យពេញក្នុងខេត្ត។

៦, លោក សោម វិរៈ បានយកដីដែលជាកម្មសិទ្ធិរបស់ លោកជឹម សុវណ្ណ ធ្វើជាកន្លែងផ្ទុកវត្ថុតាង(ម៉ូតូ ឬរថយន្ត) ល្មើសច្បាប់ ដែលចាប់បាន រួចស៊ុំគ្រលំដោះលែងស្ងាត់ៗ។

ក្រុមមន្ត្រីបន្តថា នៅមានសកម្មភាពមិនប្រក្រតីជាច្រើនទៀត ដែលលោកសោម វិរៈ បានប្រព្រឹត្តមកលើមន្ត្រីក្រោមឱវាទ ប៉ុន្តែដោយសារការគំរាមកំហែង ទើបមិនមានមន្ត្រីណាហ៊ានចេញមុខតតាំង។

ចំពោះការចោទប្រកាន់នេះលោក  សោម វិរៈ បានឆ្លើយតបថា រឿងរ៉ាវនេះស្នងការ ក៏ដូចជាលោកស្នងការរងទទួល បន្ទុកផែនធនធានមនុស្សស៊ើបអង្កេតរួចរាល់អស់ ហើយ។ ដូច្នេះបើចង់ដឹងច្បាស់សូមសួរខាងស្នងការរងទទួលបន្ទុកធនធានមនុស្ស៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *