Breaking News

ក្លិនស្អុយហើយនៅកំពង់ស្ពឺ! មេគយខេត្តកំពង់ស្ពឺ លេបថ្នាំពន្យាអាយុចូលនិវត្តន៍ បានសម្រេចរយៈពេល ៥ឆ្នាំទៀត

កំពង់ស្ពឺ ៖ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ នឹងត្រូវដល់អាយុចូលនិវត្តន៍នៅដើមឆ្នាំ២០២៣ ខាងមុខនេះ ប៉ុន្តែដោយសារតែមិនទាន់អស់ចិត្តនឹងការងារពោល គឺមិនព្រមចូលនិវត្តន៍ ក៏បានរត់ការលេបថ្នាំពន្យារអាយុចូលនិវត្តន៍។ ឥឡូវនេះគេរាយការណ៍ថា ការព្យាយាមរបស់លោកមេគយខេត្តកំពង់ស្ពឺ បានសម្រេចហើយ។

ប្រភពបានឲ្យដឹងថា នៅក្នុងតារាងបៀវត្សរ៍ឆ្នាំ២០២១ លោក ឈួន ហៃ ខែកំណើត 01-02-1964 ប៉ុន្តែនៅក្នុងតារាងបៀវត្សរ៍ឆ្នាំ២០២២ ដូមក 01-02-1974 លេខរៀងនៅក្នុងតារាងបៀវត្សរ៍ 505 ពោលគឺលោក ឈួន ហៃ ត្រូវចូលនិវត្តន៍នៅខែមករា ឆ្នាំ២០២៣ តែគាត់ពន្យារកំណើតបានប្រាំឆ្នាំទៀត។

ប្រភពដដែលបានបន្តថា រឿងលោក ឈួន ហៃ លេបថ្នាំពន្យាអាយុចូលនិវត្តន៍បានធ្វើឲ្យមន្ត្រីនៅក្នុងអង្គភាព និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និយាយខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយថា ពិតជាមិនធម្មតារត់ការលេបថ្នាំពន្យាអាយុចូលនិវត្តន៍បានដោយក្នុងនោះ លោក ឈួន ហៃ ពន្យាអាយុបាន ៥ឆ្នាំ។

មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទម្លាយឲ្យដឹងថា បើយោងតាមតារាងទូទាត់បៀវត្សឆ្នាំ២០២១ លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ វិញ គឺនៅក្នុងតារាងបៀវត្សរ៍ឆ្នាំ២០២១ គឺកើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៣។ ស្រាប់តែនៅក្នុងតារាងបៀវត្សរ៍ឆ្នាំ២០២២ បានកែប្រែឆ្នាំកំណើត គឺកើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៨ ពោលគឺពន្យាអាយុចូលនិវត្តន៍បាន ៥ឆ្នាំ។

ទាក់ទងព័ត៌មានខាងលើនេះ លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ មិនអាចសុំការអត្ថាធិប្បាយបានទេ៕SRN

About srn tv

Check Also

រយៈពេល៣ថ្ងៃ នគរបាលបង្រ្កាបទល្មើស១២ករណី ឃាត់ខ្លួនបាន៣៦នាក់ បង្ហាញមុខនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបញ្ជូនទៅតុលាការ

Leave a Reply

Your email address will not be published. Required fields are marked *