Breaking News

លោក ឡាក់ ម៉េងធី តំណាងលោក ឈឿន សុចិត្តប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន នាំយកថវិកាឧបត្ថម្ភដល់លោក ឈៀង អៀម

កណ្តាល៖ លោក ឡាក់ ម៉េងធី តំណាងលោក ឈឿន សុចិត្តប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន ក្រុងតាខ្មៅនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះសួរសុខទុក្ខ លោក ឈៀង អៀម ភេទ ប្រុសអាយុ ៧០ឆ្នាំ មុខរបររត់កង់បី  មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

តាមប្រភពពីលោក ឡាក់ ម៉េងធី បានឲ្យ អែស អរ អិន   ដឹងថា លោក ឈៀង អៀម បានរងគ្រោះដោយជនមិនស្គាល់អត្ដសញ្ញាណ បានលួចដុតម៉ូតូកង់បីគាត់បណ្ដាលឱ្យឆេះខូចខាត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០០និង៣០នាទី ។ 

លោកបន្តថា ក្នុងហេតុការណ៍ខាងលើនេះ ជនរងគ្រោះបានទុកកង់បីនៅមុខផ្ទះហើយក៏បានសម្រាកនៅលើកង់បីដូចរាល់ដង លុះពេលដែលគាត់សម្រាកលង់លក់ក៏មានជនមិនស្គាល់អត្តសញ្ញាណមកលួចដុតម៉ូតូកង់បីរបស់គាត់បណ្ដាលឱ្យឆេះខូចខាត។

ជាមួយគ្នានោះ លោក ឡាក់ ម៉េងធី តំណាងលោក ឈឿន សុចិត្តប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន បាននាំយកថវិកាឧបត្ថម្ភដល់ជនរងគ្រោះ ឈ្មោះ ឈៀង អៀម ចំនួន៤០០,០០០រៀល ដើម្បីជួយសម្រួលដល់ការលំបាក៕ដោយ៖ សិរី នាគ

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *