Breaking News

លោក ឈឿន សុចិត្ត ផ្សព្វផ្សាយសេចក្តីសម្រេច ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

កណ្តាល៖ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារចុះមូលដ្ឋានក្រុងតាខ្មៅ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន លោក ឈឿន សុចិត្ត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់។

ពិធីផ្សព្វផ្សាយសេចក្តីសម្រេចផែនការរួមនេះ ធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា ក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានសង្កាត់ ប្រធាន អនុប្រធាន ក្រុមការងារភូមិ និងសមាជិក សមាជិកាជាច្រើនរូបទៀត។

គួររំលឹកជូនថា លោក ឈឿន សុចិត្ត កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំពិធីពិសារអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋនីទូទាំងសង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលដើម្បីជាការដឹងគុណនិងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត​ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជានិងបានបោះឆ្នោតជូនរហូតធ្វើឲ្យសង្កាត់ដើមមៀនទទួលបានជោគជ័យ ជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងក្រុងតាខ្មៅ។

គ្រានោះ លោក ឈឿន សុចិត្ត បានថ្លែងថា ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមប្រធានក្រុមការងារសង្កាត់ដើមមៀន សូមយកទាំងចិត្ត ទាំងកាយ កម្លាំងប្រាជ្ញាស្មារតី និងថវិកាក្នុងបម្រើបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានសង្កាត់ដើមមៀន ដោយបន្តរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបំផុត ជាពិសេសបន្តកសាងផ្លូវបេតុង និងចូលរួមអភិវឌ្ឍន៍សង្កាត់យើងឲ្យរីកចម្រើនជានិរន្ត។

លោក ឈឿន សុចិត្ត បានថ្លែងយ៉ាងដូច្នេះទៀតថា គណបក្សប្រជាជនកម្ពុជា សន្យាហើយ គឺធ្វើ ធ្វើដោយស្នាមញញឹម ធ្វើដោយការទទួលខុសត្រូវខ្ពស់ មិនសន្យាហើយ ចោលដូចបក្សផ្សេងទេ។

ប្រធានក្រុមការងារសង្កាត់ដើម លោក ឈឿន សុចិត្ត បានអំពាវនាវស្នើសុំដល់បងប្អូនប្រជាពលរដ្ឋបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជា បេក្ខភាពនាយករដ្ឋមន្ត្រីបន្តទៀត និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត។

គួររំលឹកបន្ថែមទៀតថា ប្រជាពលរដ្ឋនៅក្នុងសង្កាត់ដើមមៀនទាំងមូលបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះវត្តមាន លោក ឈឿន សុចិត្ត និងសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តដោយមិនងាករេ៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *