កណ្តាល៖ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្ដាល លោកស្រី ហុង ម៉ារីនិច បានសម្រេចឃុំខ្លួនស្មៀនសង្កាត់តាខ្មៅ ឈ្មោះ សុខ សុផា ករណីស៊ីដាច់លុយរបស់ប្រជាជនក្រីក្រជាង ៧០លានរៀល ដាក់ពន្ធនាគារខត្តកណ្តាល បណ្តោះអាសន្នហើយ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ប៉ុន្តែសមត្ថកិច្ច ហាក់លាក់បាំង មិនអោយអ្នកសារព័ត៌មាន ថតរូបស្មៀនសង្កាត់តាខ្មៅនោះ ដូចករណីជនសង្ស័យផ្សេងទៀតឡើយ។ លោក ឯម និមល ប្រធានពន្ធនាគារខេត្តកណ្តាល បានចេញមកបញ្ជាផ្ទាល់ មិនឱ្យអ្នកកាសែតថតរូប និងចូលមើលស្មៀនសង្កាត់នោះ ពេលឡានប៉ូលិស ដឹកចូលពន្ធនាគារឡើយ។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្តកណ្តាល បានសម្រេចចោទប្រកាន់ ស្មៀនសង្កាត់តាខ្មៅ លោក សុខ សុផា ពីបទ ” ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ ” តាមមាត្រា៥៩៧ ,មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្ត នៅក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ- ១៩ ដែលប្រព្រឹត្តទៅ នៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្មៀនសាលាសង្កាត់តាខ្មៅ លោក សុខ សុផា កាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានកម្លាំងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងរដ្ឋបាលខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងកម្លាំងនគរបាលក្រុងតាខ្មៅ ចុះចាប់ខ្លួន ករណីស៊ីដាច់លុយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩។ ក្រោយឃាត់ខ្លួន ស្មៀនសង្កាត់នោះ ត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU។
ក្រុមការងារចម្រុះរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានដឹកនាំកម្លាំង ដោយសហការជាមួយរដ្ឋបាលខេត្តកណ្តាល មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុងតាខ្មៅ ស្រាវជ្រាវជាបន្ទាន់នូវភាពមិនប្រក្រតីនៃការបន្លំដកយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ- ១៩ ដែលប្រព្រឹត្ត នៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណាត់ការនេះ ត្រូវបានធ្វើឡើង ដោយយោងតាមពាក្យបណ្តឹងជនរងគ្រោះម្នាក់ ដែលកាន់បណ្ណសមធម៌។ ប៉ុន្តែជនរងគ្រោះនោះ មិនបានបើកប្រាក់ ១៦ខែរួចហើយ ដែលក្នុងមួយខែចំនួន ២៣២.០០០ រៀល ស្មើនឹងទឹកប្រាក់សរុប ៣.៧១២.០០០ រៀល។ បន្ទាប់មក ក្រុមការងារបានរកឃើញបន្ថែមនូវប័ណ្ណសមធម៌ ចំនួន ១៩ ប័ណ្ណទៀត ដែលមានភាពមិនប្រក្រតី និងមានការបន្លំដកប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ប័ណ្ណសមធម៌ទាំង ២០ប័ណ្ណនោះ ត្រូវបានឈ្មោះ សុខ សុផា ភេទប្រុស ជាស្មៀន និងជាអ្នកអនុវត្តកម្មវិធី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកូវបាន ាំង ២០បណ្ណឆាំងអំពើរមើលស្មៀនសង្កាត់នោះ ពេលឡានប៉ូលិស ដឹកចូលពន្ធនាគារឡើយ។បើកលុយយក សរុបទាំង ២០ ប័ណ្ណ មានទឹកប្រាក់សរុបចំនួន ៧០.៩៨៨.០០០ រៀល។
លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ បានឆ្លើយសារភាពថា ខ្លួន ពិតជាបានផ្ទៀងផ្ទាត់ រក្សាទុក និងបានទៅដកប្រាក់ពីកម្មវិធី មក រក្សាទុកខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងប័ណ្ណសមធម៌ទាំង នោះ ជូនម្ចាស់ដើមឡើយ៕SRN