Breaking News

បុរសម្នាក់សង្ស័យបែកថ្នាំបានឡើងលើដំបូលផ្ទះអ្នកស្រុកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ព័ទ្ធចាប់ទាំងយប់

ខេត្តបាត់ដំបង៖  បុរសម្នាក់ត្រូវបានគេដាក់ការសង្ស័យថាជាមនុស្សបែកថ្នាំ បានលួចឡើងលើដំបូលផ្ទះអ្នកស្រុកបង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ព័ទ្ធចាប់ទាំងយប់។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៣និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចក្បែររង្វង់មូលលោកយាយទេព ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសដែលសង្ស័យថាជាមនុស្សបែកថ្នាំម្នាក់អាយុប្រហែលជាង៣០ឆ្នាំបានជិះរថយន្តមកចុះនៅទីតាំងកន្លែងកើតហេតុខាងលើ បន្ទាប់មកក៏បានដើរចូលសំដៅទៅបន្ទប់ទឹកខាងក្រោយការ៉ាសសាំង ហើយមួយសន្ទុះក្រោយមកក៏ស្រាប់តែឃើញនៅលើដំបូលផ្ទះគេទៅវិញ ភ្លាមនោះក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើនចេញមកចោមរោមមើល ដោយឃើញដូច្នេះជនសង្ស័យខាងលើបានដោះខោអាវគប់មកខាងក្រោមដោយបង្ហាញកាយវិការថាខ្លួនជាមនុស្សបែកថ្នាំ ទើបប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ចុះមកសហការព័ទ្ធចាប់បាននិងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងភ្លាមៗផងដែរ៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងចំពោះវីរភាពកម្លាំងប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាមរាប់ម៉ឺនគ្រាប់នៅបាតទន្លេ

Leave a Reply

Your email address will not be published. Required fields are marked *