Breaking News

ឃាត់ខ្លួនក្រុមអ្នកជល់មាន់បាន៦នាក់ ពេលដែលប្រមូលផ្តុំគ្នាភ្នាល់លុយ នៅក្នុងស្រុកថ្ពង

កំពង់ស្ពឺ៖  ក្រុមអ្នកញៀនល្បែងជល់មាន់៦នាក់ត្រូវបានកម្លាំងនគរបាល ស្រុកថ្ពងធ្វើការឃាត់ខ្លួនបានខណៈដែលកំពុងតែប្រមូលផ្តុំគ្នាភ្នាល់លុយ ហើយកម្លាំងកមនគរបាលចុះទៅដល់។

ការណ៍ឃាត់ក្រុមអ្នកញៀនល្បែងបានកាលពីវេលាម៉ោង០១ និង៥០នាទីរសៀល ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោកវរ:សេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានឱ្យដឹងថាក្រោយពីទទួលបានព័ត៌មាន លោកក៏បានឱ្យកម្លាំងឃ្លាំមើល ទើបឈានទៅដល់ការចុះបង្ក្រាបទីតាំង សង្វៀនបញ្ជល់មាន់តែម្តង។

លោក អធិការបានបន្តថាឃាត់ខ្លួនមនុស្ស៦នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះហ៊ុល ដុកភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

២-ឈ្មោះស្វាយ សល់ ភេទប្រុស អាយុ ៣៨ឆ្នាំនៅភូមិស្រះធុល ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

៣-ឈ្មោះគ្រី សុភ្រ័ភេទប្រុស អាយុ  ៣៧ឆ្នាំនៅភូមិអភិវឌ្ឈន៍ ឃុំឈានឡើងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

៤-ឈ្មោះអុន អេងភេទប្រុស អាយុ៤៨ឆ្នាំនៅភូមិក្រាំងស្លែង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

៥-ឈ្មោះញុឹក សុធន់ ភេទប្រុស អាយុ ៣៣ ឆ្នាំនៅភូមិត្រពាំងលានឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

៦-ឈ្មោះផន ផាតភេទប្រុស អាយុ៣០ឆ្នាំនៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ក្នុងនោះដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ៥គ្រឿង, សង្វៀនកៅស៊ូរបាំងបញ្ជុលមាន់១,ទ្រុងក្រុងមាន់១,សត្វមាន់ជុល៣,បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកថ្ពងដើម្បីអនុវត្តតាមនិតិវិធី៕SRN

 

Check Also

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំណែនាំដល់កងកម្លាំងនគរបាលក្រោមឱវាទការពារសន្តិសុខ សណ្តាប់ធ្នាប់

Leave a Reply

Your email address will not be published. Required fields are marked *