Breaking News

កម្មសិក្សា​ការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់​ឆ្នាំ​ ២០២៤​(​ ថ្នាក់​វិន័យ​)​នៃសាលាភូមិរដ្ឋបាលបង្ហាញការគាំទ្ររនិងត្រៀមខ្លួនអបអរ ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ សីហា ២០២៤

ភ្នំពេញ៖ កម្មសិក្សា​ការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ​ ២០២៤(​ថ្នាក់​វិន័យ​)​ នៃសាលាភូមិរដ្ឋបាលចំនួន​ ៩៨​ អង្គ​/នាក់បានបង្ហាញនូវការគាំទ្ររយ៉ាងពេញទំហឹង​ និងបានត្រៀមខ្លួនអបអរ ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ សីហា ២០២៤ ខាងមុខ​នេះ។ គួរំលឹកផងដែរថា,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្ភារៈសម្រាប់សាងសង់នូវព្រែកជីក ហ្វូណនតេជោ បានត្រៀមរួចរាល់អស់ហើយ សម្រាប់​ការបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណននឹងផ្តល់ផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិរាប់រយឆ្នាំ ទៅខាងមុខ​ ហើយរាជរដ្ឋាភិបាលនឹងកាន់កាប់ភាគហ៊ុន ច្រើនជាងក្រុមហ៊ុនឯកជនរបស់ចិន សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោនេះ ពោលគឺរហូតដល់ជាង៥០ភាគរយ​៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *