ភ្នំពេញ៖ កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ ២០២៤(ថ្នាក់វិន័យ) នៃសាលាភូមិរដ្ឋបាលចំនួន ៩៨ អង្គ/នាក់បានបង្ហាញនូវការគាំទ្ររយ៉ាងពេញទំហឹង និងបានត្រៀមខ្លួនអបអរ ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ សីហា ២០២៤ ខាងមុខនេះ។ គួរំលឹកផងដែរថា,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្ភារៈសម្រាប់សាងសង់នូវព្រែកជីក ហ្វូណនតេជោ បានត្រៀមរួចរាល់អស់ហើយ សម្រាប់ការបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណននឹងផ្តល់ផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិរាប់រយឆ្នាំ ទៅខាងមុខ ហើយរាជរដ្ឋាភិបាលនឹងកាន់កាប់ភាគហ៊ុន ច្រើនជាងក្រុមហ៊ុនឯកជនរបស់ចិន សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោនេះ ពោលគឺរហូតដល់ជាង៥០ភាគរយ៕ដោយ៖ សិរី នាគ