Breaking News

ឯកឧត្តមបណ្ឌិត គឹម សន្តិភាពអញ្ជើញចូលរួមជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១ – ២៨.៦.២០២២) នៅទីក្រុងភើត្ស ប្រទេសអូស្ត្រាលី

ប្រទេសអូស្ត្រាលី៖ កាលពីថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និង ឯកឧត្តម ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានផ្ញើសារតាមរយៈZOOM អញ្ជើញចូលរួមជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១ – ២៨.៦.២០២២) នៅទីក្រុងភើត្ស ប្រទេសអូស្ត្រាលី ដោយមានការចូលរួមពីឯកឧត្តម ខាន់ វណ្ណៈ  អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៨ (Perth) និងឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំង និងក្រុមការងារយុវជនជាច្រើននាក់៕ដោយ៖ សិរី នាគ

 

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *