Breaking News

ចុះលេងទឹកស្រះមិនប្រយ័ត្នបណ្តាលអោយលង់ស្លាប់ទាំងពីរនាក់បងប្អូន

(បាត់ដំបង)៖ ក្មេងប្រុសស្រី០២នាក់បងប្អូនបង្កើតបាននាំគ្នាចុះលេងទឹកស្រះខ្វះការប្រុងប្រយ័ត្នបានរអិលជើងធ្លាក់ចូលកន្លែងជ្រៅក៏បណ្តាលអោយលង់ស្លាប់ទាំងពីរនាក់តែម្តង។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយរន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៩និង២០នាទីយប់ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី០១  ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្មេងប្រុសស្រីដែលបានលង់ទឹកស្លាប់ទី១-ឈ្មោះ ចាន់ ចាវមាន ភេទស្រី  អាយុ១២ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះ ចាន់ ចននី ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស ទាំងពីរនាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យហេតុ និងធ្វើកោសល្យវិច័យរួចបានប្រគល់សពក្មេងរងគ្រោះទាំងពីរនាក់អោយខាងអាណាព្យាបាលចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕SRN

Check Also

ឯកឧត្តមបណ្ឌិត ឃន ជឺ ៖ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ

Leave a Reply

Your email address will not be published. Required fields are marked *