(បាត់ដំបង)៖ ក្មេងប្រុសស្រី០២នាក់បងប្អូនបង្កើតបាននាំគ្នាចុះលេងទឹកស្រះខ្វះការប្រុងប្រយ័ត្នបានរអិលជើងធ្លាក់ចូលកន្លែងជ្រៅក៏បណ្តាលអោយលង់ស្លាប់ទាំងពីរនាក់តែម្តង។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយរន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៩និង២០នាទីយប់ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី០១ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្មេងប្រុសស្រីដែលបានលង់ទឹកស្លាប់ទី១-ឈ្មោះ ចាន់ ចាវមាន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះ ចាន់ ចននី ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស ទាំងពីរនាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យហេតុ និងធ្វើកោសល្យវិច័យរួចបានប្រគល់សពក្មេងរងគ្រោះទាំងពីរនាក់អោយខាងអាណាព្យាបាលចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕SRN