កំពង់ស្ពឺ៖ លោកយឹមសុខុមប្រធានក្រុមប្រឹក្សារខេត្តកំពង់ស្ពឺបានរងរបួសបន្ទាប់ពីរថយន្តគេចពីរយន្តដឹកប្រេងហើយធ្លាក់ផ្លូវទៅបុកដើមអំពិល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៥៧.៥៨សិ្ថតក្នុងភូមិពង្សរធំ ឃុំកាហែងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៧: ១០នាទីព្រឹកថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះមានឈ្មោះយឹម សុខុម ភេទប្រុសអាយុ៧២ឆ្នាំជាប្រធានក្រុមប្រឹក្សារខេត្តកំពង់ស្ពឺមានទីលំនៅភូមិត្រពាំងលើកសង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺជិះរថយន្តមួយគ្រឿងម៉ាកលិចសុីសពណ៌សរពាក់ស្លាកផ្លាកកំពង់ស្ពឺ២C៦៦៧៧។
អ្នកបើកបរឈ្មោះស៊ុន សុផា ភេទប្រុសអាយុ២៧ឆ្នាំបើកបរពីទិសខាងកើតទៅទិសខាងលិចមកដល់ចំណុចកើតហេតុខាងលើបានបើកគេចរថយន្តមួយគ្រឿងដឹងប្រេងមិនស្គាល់ម៉ាកអត្តសញ្ញាណអ្នកបើកបរ។
ក្នុងទិសដៅបញ្ចាស់គ្នាពីទិសខាងលិចទៅទិសខាងកើតខណះដែររថយន្តលោកប្រធានក្រុមប្រឹក្សាបានគេចមកខាងស្តាំដៃធ្លាក់ផ្លូវទៅបុកដើមអំពិលពេញទំហឹងតែម្តងទៅបណ្តាលឲ្យរបួស។
ប្រភពបានបន្តក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយរបស់មន្ទីរពេទ្យដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
វត្ថុតាងរថយន្តត្រូវបានស្ទូចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពរងចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ សិរី នាគ