Breaking News

ក្រុមចោរឆក់កាបូបពីស្ត្រីជនជាតិបរទេសម្នាក់បានសម្រេចនៅខណ្ឌបឹងកេងកង​ និងបណ្តោលឱ្យដួលសន្លប់បង្កការភ្ញាក់ផ្អើរ

​     ភ្នំពេញ ៖​ ស្ត្រីជាជនជាតិចិនម្នាក់ ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង មកធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច​និងបណ្តោលឱ្យដួលសន្លប់ស្តូកស្ដឹង​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ តាមបណ្តោយផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    តាមប្រភព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្រ្តីរងគ្រោះស្ពាយកាបូបចំហៀង ធ្វើដំណើរដោយថ្មើរជើង តាមបណ្ដោយផ្លូវ៣២៨​ ទិសដៅពីកើតមកលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿង មកធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីរងគ្រោះ បានសម្រេចហើយ បណ្ដាលឲ្យជនរងគ្រោះ ដួលបោកនឹងថ្នល់ រងរបួសសន្លប់ស្ដូកស្ដឹង ។ បន្ទាប់មកក្រុមជនសង្ស័យ ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់​ ចំណែកឯ ជនរងគ្រោះវិញ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

    ក្រោយពេលកើតហេតុ សាច់ញាតិជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទួលស្វាយព្រៃទី១ ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ តាមចាប់ឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់​ ៕ ដោយ៖ សិរី នាគ

 

Check Also

អគ្គនាយក ក្រុមហ៊ុន Truly Nolen International (Cambodia) បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា (MOU) ជាមួយនឹងក្រុមហ៊ុន Garam of Nature ផលិតផលថែរក្សាសម្រស់ដែលមានគុណភាពល្អបំផុតពី ប្រទេសកូរ៉េ

Leave a Reply

Your email address will not be published. Required fields are marked *