Breaking News

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

      ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណៈជនរងគ្រោះកំពុងជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹងខ្ទាតមកលើចិញ្ចើមផ្លូវ ឯរថយន្តបង្កបើករត់គេចខ្លួនបាត់។

      ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ២០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបផ្សារមាន់អាំង តាមបណ្តោយផ្លូវ៣១៥ កែងនិង៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ ឆាយ ភឿយ ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរអ្នកលក់ស្លាបមាន់បំពង នៅក្បែរសាលាឥន្ត្ររទេវី សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។មានស្រុកកំណេីតនៅ ផ្ទះលេខ២៣ ផ្លូវ/ក្រម០២  ភូមិស្រឡៅជ្រុំ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាក MSX មួយគ្រឿងពណ៌ខៀវលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1GK-6053ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្តុបបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរតាមបណ្ដោយផ្លូវ ៣១៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនបានបុកម៉ូតូពីចំហៀងខាងមុខ ពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតមកលើចិញ្ចើមផ្លូវ ចំណែកជនរងគ្រោះថ្លោងបោកផ្ទប់និងថ្នល់រងរបួសធ្ងន់ធ្ងរ។ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។ក្រោយមករថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែអកុសលជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកបានស្លាប់នៅឯមន្ទីរពេទ្យ។ត្រូវបានរថយន្តសាមុយដឹកយកមកកន្លែងកើតហើយវិញ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សារទុកបណ្តោះអាសន្នរងចាំធ្វើការសាវជ្រាវរករថយន្តបង្កយកមកដោះស្រាយគ្នាតាមនិតិវិធីច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖​ សិរី នាគ

Check Also

អ្នកសារព័ត៌មានចំនួន ជិត៨០% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *