Breaking News

មន្ត្រីជាថ្នាក់ដឹកនាំណាដែលមិនអាចអនុវត្តទួនាទីភារ:កិច្ចរបស់ខ្លួនបានត្រូវដាក់ពាក្យលាលែងបន្ទាន់

(ខេត្តកំពត)៖ នេះជាប្រសាសន៍ក្រើនរំឮករបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកបន្ទាយមាសកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០២២ ដែលលោកបានអញ្ជើញចូលរួមជាអធិបតីយដ៏ខ្ពស់ខ្ពស់នាពេលនោះ។

   ​ក្នុង​ពិធី​ដែល​បាន​រៀបចំឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២២ នៅ​បរិវេណ​សាលាស្រុក​បន្ទាយមាស លោក​ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បា​ន​មមានប្រសាសន៍ថា:ថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត​ត្រូវ​ប្រើប្រាស់​អំណាច និង​តួនាទី​របស់ខ្លួន​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គម​។ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​មិនត្រូវ​យក​តួនាទី​ដែល​បាន​ពី​រាស្ត្រ​តាមរយៈ​រាជរដ្ឋាភិបាល​ទៅធ្វើ​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ឈឺចាប់​ឡើយ​។ ម្យ៉ាងទៀត មន្ត្រី​ចាប់ពី​ស្មៀនឃុំ​សង្កាត់ នាយប៉ុស្តិ៍​រដ្ឋបាល​ឡើងទៅ ប្រសិនបើ​ដឹងថា​មិនអាច​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​បាន​ទេនោះ​ត្រូវដាក់​ពាក្យសុំ​លាឈប់​ពី​ការងារ​ជាបន្ទាន់​។ លោក​អភិបាលខេត្ត​បាន​បន្តថា​ក្នុងនាម​រដ្ឋបាលខេត្ត លោក​មិន​បណ្តែតបណ្តោយ​ឲ្យ​មន្ត្រី​ណា​ម្នាក់​យក​តួនាទី និង​អំណាច​ធ្វើ​អាជីវកម្ម ឬ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដាច់ខាត​។ ផ្ទុយទៅវិញ មន្ត្រី​ជា​ថ្នាក់ដឹកនាំ​ត្រូវ​ប្រែ​ក្លាយខ្លួនជា​អ្នក​ជួយសង្គ្រោះ​រាស្ត្រ ដោយ​មើល​គំរូ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​លោក​បាន​លះបង់​គ្រប់យ៉ាង​ដើម្បី​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ទាំងមូល​។ ម្ល៉ោះហើយ បើ​ថ្នាក់ដឹកនាំ​ណា​ម្នាក់​បានដឹងខ្លួន​ថា​ធ្លាប់មាន​ឥរិយាបថ ឬ​ប្រព្រឹត្ត​មិន​សមរម្យ​កន្លងមក​សូម​កែប្រែ​ជាបន្ទាន់​។​

  ​សូមបញ្ជាក់ថា​: ពិធី​នេះ​ត្រូវ​បានប្រកាស​តែងតាំង​លោក​នូ ច័ន្ទ​ដា ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ​នៃ​រដ្ឋបាល​ខេត្តកំពត​ជា​អភិបាលស្រុក​បន្ទាយមាស​ជំនួស​លោក​ស៊ីវ ផេង​ដែល​បានទទួល​តំណែង​ជា​អភិបាលរង​ខេត្តកំពត​៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តម គួច ចំរើន ជំរុញលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

Leave a Reply

Your email address will not be published. Required fields are marked *